អាជីវនៃឧបាសក

  •  
  •  

កិរិយាលះបង់នូវជំនួញខុស ៥ ប្រការ ហើយប្រកបកិច្ចការជីវិតដោយត្រឹមត្រូវតាមធម៌ ឈ្មោះថា “អាជីវនៃឧបាសក” ដូចមានពុទ្ធបញ្ញត្តិ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាមចំពោះភិក្ខុទាំងឡាយថា ៖

បញ្ចិមា ភិក្ខវេ វណិជ្ជា ឧបាសកេន អករណីយា

ម្នាលភិក្ខុទាំងឡាយ ជំនួញខុសទាំងឡាយ ៥ ប្រការ ឧបាសកមិនគប្បីធ្វើឡើយ ។ ជំនួញខុស ៥ ប្រការនោះគឺ ៖

១- សត្ថវណិជ្ជា ជួយមគ្រឿងសាស្ត្រាវុធសម្រាប់ប្រហារ គឺធ្វើគ្រឿងសាស្ត្រាវុធនោះដោយខ្លួនឯង ឬឱ្យអ្នកដទៃគេធ្វើឱ្យ ឬបានមកដោយហេតុឯណាមួយ ហើយលក់នូវគ្រឿងសាស្ត្រាវុធនោះ ។

២- សត្តវណិជ្ជា ជួញមនុស្ស ។

៣- មំសចណិជ្ជា ជួយសាច់ គឺចិញ្ចឹមនូវសត្វទាំងឡាយមានគោជាដើម លុះសត្វទាំងឡាយនោះចម្រើនធំឡើង ក៏សម្លាប់យកសាច់លក់ ។

៤- មជ្ជវណិជ្ជា ជួញទឹកស្រវឹង គឺផ្សំគ្រឿងស្រវឹងឯណាមួយឱ្យកើតជាទឹកស្រវឹងដោយខ្លួនឯង ឬទិញគេយកមក ហើយលក់នូវទឹកស្រវឹងនោះ ។

៥- វិសវណិជ្ជា ជួញថ្នាំពិស គឺចាត់ចែងផ្សំថ្នាំពិសឱ្យកើតឡើងដោយខ្លួនឯង ឬឱ្យគេផ្សំឱ្យ ឬបានមកដោយហេតុឯណាមួយ ហើយលក់នូវថ្នាំពិសនោះ ។

ឧបាសកកាលបើវៀរចាកជំនួញខុសទាំង ៥ ប្រការនេះ ហើយបានប្រតិបត្តិការចិញ្ចឹមជីវិតដោយធម៌ ឈ្មោះថា មានអាជីវធម៌ដោយប្រពៃ ៕

ដកស្រង់ចេញពីសៀវភៅ ឃរាវាសធម៌

 


  •  
  •  
0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments