ព្រះមហា នន្ទ
ប្រែពីបាលីមកជាខេមរភាសា
ពាក្យប្រកាសផ្ដើមនឹងសូត្រនូវព្រះធម្មចក្កប្បវត្តនសូត្រ
បណ្ដាអ្នកបម្រុងនឹងសូត្រធម្មចក្កនោះ ត្រូវឱ្យតែម្នាក់ឬពីរនាក់សូត្រប្រកាសថា ៖
អនុត្តរំអភិសម្ពោធឹ សម្ពុជ្ឈិត្វាតថាគតោ បថមំយំអទេសេសិ សម្មទេវបវត្តេន្តោ លោកេអប្បដិវត្តិយំ ។
ព្រះតថាគតជាម្ចាស់ ទ្រង់បានត្រាស់នូវព្រះអនុត្តរសម្មាសម្ពោធិញាណ ហើយកាលព្រះអង្គប្រកាសនូវធម៌ដែលឥតមានអ្នកឯណាមួយក្នុងលោកនឹងអាចឱ្យប្រព្រឹត្តទៅបាន មានតែព្រះអង្គទើបអាចឱ្យប្រព្រឹត្តទៅបានដោយប្រពៃពិត ទ្រង់បានសម្ដែងហើយ នូវធម្មចក្កដ៏ប្រសើរឯណាជាមុនដំបូង ។
យត្ថាក្ខាតាឧភោអន្តា បដិបត្តិចមជ្ឈិមា ចត្វស្វារិយសច្ចេសុ វិសុទ្ធិញាណទស្សនំ ។
គឺថាធម៌ដែលជាផ្លូវប្រតិបត្តិដ៏លាមកអាក្រក់ ថយថោកទាំងឡាយពីរប្រការ និងផ្លូវប្រតិបត្តិជាកណ្ដាល និងប្រាជ្ញាដែលឃើញជាក់ច្បាស់ក្នុងអរិយសច្ចទាំងឡាយ ៤ ជាប្រាជ្ញាដ៏បរិសុទ្ធ ដែលព្រះអង្គបានសម្ដែងហើយក្នុងព្រះធម្មចក្កឯណា ។
ទេសិតំធម្មបរាជេន សម្មាសម្ពោធិកិត្តនំ នាមេនវិស្សុតំសុត្តំ ធម្មចក្កប្បវត្តនំ វេយ្យាករណបាថេន សង្គីតតន្តម្ភណាមសេ ។
យើងទាំងឡាយចូរសូត្រនូវព្រះធម្មចក្កនោះ ដែលព្រះសម្មាសម្ពុទ្ធជាធម្មរាជ ទ្រង់សម្ដែងហើយប្រាកដ ដោយឈ្មោះថាធម្មចក្កប្បវត្តនសូត្រ ជាព្រះសូត្រប្រកាសសម្មាសម្ពោធិញាណ គឺប្រកាសឱ្យដឹងថា ព្រះអង្គប្រាកដជាបានត្រាស់ច្បាស់ ជាព្រះសព្វញ្ញូពុទ្ធហើយ ជាព្រះសូត្រគឺព្រះសង្គីតិកាចារ្យ បានប្រជុំគ្នាសង្គាយនារៀបរៀងដោយរបៀបជាបាលីវេយ្យាករណ គឺជាព្រះសូត្រឥតមានគាថាឡើយ យើងត្រូវសូត្រឱ្យព្រមគ្នាក្នុងកាលនេះហោង ។
ធម្មចក្កប្បវត្តនសុត្ត
ឯវម្មេសុតំ
ព្រះធម្មចក្កប្បវត្តនសូត្រនេះ គឺខ្ញុំឈ្មោះអានន្ទថេរ បានស្ដាប់មកហើយដោយអាការដូច្នេះថា ៖
ឯកំសមយំភគវា ពារាណសិយំ វិហរតិឥសិបនេមិគទាយេ ។
សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃ ឥសិបនមិគទាយវន ជិតក្រុងពារាណសី តត្រខោភគវាភិក្ខុអាមន្តេសិ ។
គ្រានោះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅបញ្ចវគ្គិយភិក្ខុទាំងឡាយមកហើយ ទ្រង់ត្រាស់ទេសនានូវធម្មចក្កប្បវត្តនសូត្រថា ៖
ទ្វេមេភិក្ខវេអន្តាបព្វជិតេននសេវិតព្វា ម្នាលភិក្ខុទាំងឡាយ អន្តធម៌ គឺសេចក្ដីលាមកអាក្រក់ទាំងឡាយពីរយ៉ាងនេះ បព្វជិតមិនគួរសេព គឺថាមិនគួរប្រព្រឹត្តឡើយ កតមេទ្វេ អន្តធម៌ទាំងឡាយពីរយ៉ាងនោះ ដូចម្ដេច ។
យោចាយំកាមេសុ កាមសុខល្លិកានុយោគោ ហីនោគម្មោបោថុជ្ជនិកោ អនរិយាអនត្ថ-សញ្ហិតោ ។
គឺការប្រកបខ្លួនឱ្យជាប់ជំពាក់នៅដោយកាម ក្នុងកិលេសកាម និងវត្ថុកាមទាំងឡាយឯណា ជាធម៌របស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយ មិនមែនជាការប្រកបដោយប្រយោជន៍ឡើយនេះ ១ ។
យោចាយំអត្តកិលមថានុយោគោ ទុក្ខោអនរិយោអនត្ថសញ្ហិតោ ។
គឺការប្រកបសេចក្ដីនឿយហត់ដល់ខ្លួន គឺថាការខំប្រឹងប្រព្រឹត្តកាន់វត្តបែបយ៉ាងនិគ្រន្ថតិរ្ថិយ ឱ្យតែនឿយខ្លួនឥតអំពើ ឯណាដែលជាហេតុនាំឱ្យតែលំបាកកាយទទេៗ មិនមែនជាធម៌របស់អរិយ មិនមែនជាការប្រកបដោយប្រយោជន៍ឡើយនេះ ១ ។
ឯតេតេខោភិក្ខវេឧភោអន្តេ អនុបគម្មមជ្ឈិមាបដិបទា តថាគតេនអភិសម្ពុទ្ធា ចក្ខុករណី ញាណករណី ឧបសមាយ អភិញ្ញាយ សម្ពោធាយ និព្វានាយសំវត្តតិ ។
ម្នាលភិក្ខុទាំងឡាយ មជ្ឈិមបដិបទា គឺសេចក្ដីប្រតិបត្តិជាកណ្ដាល ដែលមិនលាយច្រឡំនឹងអន្តធម៌ទាំងឡាយពីរយ៉ាងនោះ នោះឯង ដែលតថាគតបានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឱ្យកើត បញ្ញាចក្ខុ (ភ្នែកគឺប្រាថ្នា) ធ្វើឱ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីរម្ងាប់ ដើម្បីសេចក្ដីដឹងចំពោះ ដើម្បីសេចក្ដីដឹងដោយប្រពៃ ដើម្បីសេចក្ដីរម្លត់ទុក្ខ ។
កតមាចសាភិក្ខវេមជ្ឈិមាបដិបទា តថាគតេនអភិសម្ពុទ្ធា ចក្ខុករណី ញាណករណី ឧបសមាយអភិញ្ញាយ សម្ពោធាយ និព្វានាយសំវត្តតិ ។
ម្នាលភិក្ខុទាំងឡាយ មជ្ឈិមបដិបទា ដែលតថាគត បានត្រាស់ដឹងហើយ ដែលថាជាសេចក្ដីប្រតិបត្តិធ្វើឱ្យកើត បញ្ញាចក្ខុ (ភ្នែកគឺប្រាជ្ញា) ធ្វើឱ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅដើម្បីសេចក្ដីរម្ងាប់ ដើម្បីសេចក្ដីដឹងចំពោះ ដើម្បីសេចក្ដីដឹងដោយប្រពៃ ដើម្បីសេចក្ដីរម្លត់ទុក្ខនោះដូចម្ដេច ។
អយមេវអរិយោអដ្ឋង្គិកោមគ្គោ
អដ្ឋង្គិកមគ្គ គឺធម៌ជាផ្លូវមានអង្គ ៨ ជាគ្រឿងចេញដើរទៅចាកសឹកសត្រូវគឺកិលេសនេះឯង ហៅថា មជ្ឈិមបដិបទា ។
សេយ្យថីនំ អដ្ឋង្គិកមគ្គ នោះដូចម្ដេច ឯ អដ្ឋង្គិកមគ្គ នោះ គឺៈ សម្មាទិដ្ឋិ គឺប្រាជ្ញាដែលត្រូវយល់ ១ សម្មាសង្កប្បោ គឺតម្រិះត្រូវ ១ សម្មាវាចា គឺសម្ដីត្រូវ ១ សម្មាកម្មន្តោ គឺការងារត្រូវ ១ សម្មាអាជិវោ គឺកិរិយាចិញ្ចឹមជីវិតត្រូវ ១ សម្មាវាយាមោ គឺព្យាយាមត្រូវ ១ សម្មាសតិ គឺសេចក្ដីរឭកត្រូវ ១ សម្មាសមាធិ កិរិយាតម្កល់ចិត្តត្រូវ ១ ។
អយំខោសាភិក្ខវេមជ្ឆិមាបដិបទា តថាគតេនអភិសម្ពុទ្ធា ចក្ខុករណី ញាណករណី ឧបសមាយ អភិញ្ញាយ សម្ពោធាយ ទិព្វានាយសំវត្តតិ ។
ម្នាលភិក្ខុទាំងឡាយ អដ្ឋង្គិកមគ្គ នេះឯង ដែលហៅថា មជ្ឈិមបដិបទា ដែលតថាគតបានត្រាស់ដឹងហើយនោះ ជាសេចក្ដីប្រតិបត្តិធ្វើឱ្យកើត បញ្ញាចក្ខុ (ភ្នែកគឺប្រាជ្ញា) ធ្វើឱ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅដើម្បីសេចក្ដីរម្ងាប់ ដើម្បីសេចក្ដីដឹងចំពោះ ដើម្បីសេចក្ដីដឹងដោយប្រពៃ ដើម្បីសេចក្ដីរលត់ទុក្ខ ។
ឥទំខោបនភិក្ខវេ ទុក្ខំអរិយសច្ចំ ជាតិបិទុក្ខា ជរាបិទុក្ខា ព្យាធិបិទុក្ខា មរណម្បិទុក្ខំ អប្បិយេហិ សម្បយោគោទុក្ខោ បិយេហិវិប្បយោគោទុក្ខោ យម្បិច្ឆំនលភតិតម្បិទុក្ខំ សំខិត្តេនបញ្ចុប្បាទានក្ខន្ធាបិទុក្ខា ។
កិរិយាកើតនៃខន្ធក្ដី ម្នាលភិក្ខុទាំងឡាយសេចក្ដីចាស់គ្រាំគ្រានៃខន្ធក្ដី ឈឺចាប់នៃខន្ធក្ដី បែកធ្លាយនៃខន្ធក្ដី ក៏ជាទីនាំមកនូវទុក្ខ សភាពប្រកបទៅដោយសត្វនិងសង្ខារទាំងឡាយ ដែលមិនជាទីស្រឡាញ់ពេញចិត្តក្ដី ព្រាត់ប្រាសចាកសត្វនិងសង្ខារទាំងឡាយជាទីស្រឡាញ់ពេញចិត្តក្ដី ក៏ជាទីនាំមកនូវទុក្ខ កាលបើប្រាថ្នានូវវត្ថុឯណាមួយហើយ មិនបាននូវវត្ថុនោះ ក៏ជាទីនាំមកនូវទុក្ខ ឧបាទានក្ខន្ធទាំងឡាយ ដែលព្រះដ៏មានព្រះភាគសម្ដែងហើយ ដោយសេចក្ដីបំប្រួញ ក៏ជាទីនាំមកនូវទុក្ខ កងទុក្ខមានកកើតនៃខន្ធ ៥ ជាដើមនេះឯង ឈ្មោះថា ទុក្ខអរិយសច្ច ។
ឥទំខោបនភិក្វេទុក្ខសមុទយោអរោយសច្ចំយាយំ តណ្ហាបានោព្ភវិកានន្ទិរាគសហគតាតត្រតត្រាភិនន្ទិនីសេយ្យថីទំ កាមតណ្ហា ភវតណ្ហា វិភវតណ្ហា ។
ម្នាលភិក្ខុទាំងឡាយ តណ្ហា ឯណាមានប្រក្រតីតាក់តែងនូវភពថ្មី ដល់ព្រមដោយសេចក្ដីត្រេកអរក្នុងរាគ មានប្រក្រតីឱ្យត្រេអរក្នុងភពនោះ តណ្ហានោះដូចម្ដេច តណ្ហានោះ គឺ កាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ សេចក្ដីប្រាថ្នាមាន កាមតណ្ហា ជាដើមនេះឯងឈ្មោះ ទុក្ខសមុទយសច្ច ។
ឥទំខោបនភិក្ខវេទុក្ខនិរោធោ អរិយសច្ចំ យោតស្សាយេវ តណ្ហាយអសេសវិរាគនិរោធោ ចាគោបដិ-និស្សគ្គោមុត្តិអនាលយោ ។
ម្នាលភិក្ខុទាំងឡាយ កិរិយារលត់បង់នូវតណ្ហានោះ ដោយអរិយមគ្គមិនឱ្យតណ្ហាសល់នៅបានឯណា កិរិយាលះបង់រលាស់បង់ចោលនូវតណ្ហានោះឯណា កិរិយាផុតចាកតណ្ហានោះឯណា មិនមានអាល័យក្នុងតណ្ហានោះឯណា កិរិយារលត់នូវតណ្ហាដោយអរោយមគ្គមិនឱ្យសល់នូវជាដើមនោះឯង ឈ្មោះ ទុក្ខនិរោធសច្ច ។
ឥទំខោបនភិក្ខវេទុក្ខនិរោធគាមិនី បដិបទាអរិយសច្ចំអយមេវអរិយោ សម្មសង្កប្បោ សម្មាវាចា សម្មា-កម្មន្តោ សម្មាអាជីវោ សម្មាសតិ សម្មាសមាធិ ។
ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ នេះឯងដ៏ប្រសើរ ប្រកបដោយអង្គ ៨ ប្រការ អរិយមគ្គ នោះដូចម្ដេច មគ្គ ដែលប្រកបដោយអង្គ ៨ ប្រការ គឺប្រាជ្ញាដែលត្រូវយល់ ១ គឺតម្រិះត្រូវ ១ គឺសម្ដីត្រូវ ១ គឺការងារត្រូវ ១ គឺកិរិយាចិញ្ចឹមជីវិតត្រូវ ១ គឺព្យាយាមត្រូវ ១ គឺសេចក្ដីរឭកត្រូវ ១ គឺកិរិយាតម្កល់ចិត្តត្រូវ ១ អរិយមគ្គប្រកបដោយអង្គ ៨ ប្រការនេះឯង ឈ្មោះ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។
កាលត្រាស់ទេសនា លក្ខណារិយសច្ច ៤ ប្រការ ដូច្នេះហើយ ទើបត្រាស់ទេសនាញាណទាំង ៣ ប្រការ គឺ សច្ចញាណ ១ កិច្ចញាណ ១ កតញាណ ១ ឱ្យទូទៅក្នុង អរិយសច្ច ៤ តទៅថា ៖
ឥទំទុក្ខំអរិយសច្ចន្តិមេភិក្ខវេបុព្វេ អននុស្សុតេសុធម្មេសុ ចក្ខុំឧទបាទិ ញាណំឧទបាទី បញ្ញាឧទបាទិ វិជ្ជាឧទបាទី អាលោកោឧទបាទិ ។
ម្នាលភិក្ខុទាំងឡាយ បញ្ញាចក្ខុ ដែលឃើញច្បាស់ បញ្ញាដែលដឹងច្បាស់ បញ្ញាដែលដឹងមិនខុសមិនភ្លាត់ បញ្ញាដែលដឹងក្នុងវិជ្ជា ៣ និងវិជ្ជា ៨ បញ្ញាដែលភ្លឺស្វាងក្នុង ទុក្ខសច្ចធម៌ ទាំងឡាយ ដែលតថាគតមិនធ្លាប់ដែលបានឮ ក្នុងកាលមុនសោះឡើយ កើតឡើងហើយដល់តថាគតដូច្នេះថា កងទុក្ខមានជាតិទុក្ខជាដើមនេះ ឈ្មោះ ទុក្ខអរិយសច្ច ។
តំខោបនីទំទុក្ខំអរិយសច្ចំបរិញ្ញេយ្យន្តិមេ ភិក្ខវេបុព្វេអននុស្សតេសុ ធម្មេសុចក្ខុំឧទបាទិ ញាណំឧទបាទិ បញ្ញាឧទបាទី វិជ្ជាឧទបាទិ អាលោកោឧទបាទិ ។
ម្នាលភិក្ខុទាំងឡាយ បញ្ញាចក្ខុដែលឃើញច្បាស់ បញ្ញាដែលដឹងមិនខុសមិនភ្លាត់ បញ្ញាដែលដឹងក្នុងវិជ្ជា ៣ និងវិជ្ជា ៨ បញ្ញាដែលភ្លឺស្វាងក្នុងទុក្ខសច្ចធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់ដែលបានឮ ក្នុងកាលមុនសោះឡើយ កើតឡើងហើយដល់តថាគតដូច្នេះថា កងទុក្ខមានជាតិទុក្ខជាដើមនេះ ឈ្មោះថា ទុក្ខអរិយសច្ច នោះឯង គឺតថាគតគប្បីកំណត់បាន ។
តំខោបនីទំទុក្ខំអរិយសច្ចំបរិញ្ញាតន្តិមេ ភិក្ខវេបុព្វេអននុស្សតេសុ ធម្មេសុចក្ខុំឧទបាទិ ញាណំឧទបាទិ បញ្ញា-ឧទាបាទិ វិជ្ជាឧទបាទិ អាលោកោឧទបាទិ ។
ម្នាលភិក្ខុទាំងឡាយ បញ្ញាចក្ខុដែលឃើញច្បាស់ បញ្ញាដែលដឹងច្បាស់ បញ្ញាដែលដឹងមិនខុសមិនភ្លាត់ បញ្ញាដែលដឹងក្នុងវិជ្ជា ៣ និងវិជ្ជា ៨ បញ្ញាដែលភ្លឺស្វាងក្នុងទុក្ខ អរិយសច្ចធម៌ ទាំងឡាយដែលតថាគតមិនធ្លាប់ដែលបានឮក្នុងកាលមុននោះសោះឡើយ កើតឡើងហើយដល់តថាគតដូច្នេះថា កងទុក្ខមានជាតិទុក្ខជាដើមឈ្មោះថា ទុក្ខអរិយសច្ច ទុក្ខអរិយសច្ច នេះឯង គឺតថាគតកំណត់បានហើយ ។
កាលត្រាស់ទេសនាសច្ចញាណ កតញាណក្នុងទុក្ខអរិយសច្ចចប់ហើយ ទើបទេសនា សច្ចញាណ កិច្ចញាណ កតញាណ ក្នុង ទុក្ខសមុទសច្ច តទៅទៀតថា ៖
ឥតំទុក្ខសមុទយោអរិយសច្ចន្តិមេភិក្ខវេ បុព្វេអននុស្សុតេសុ ធម្មេសុចក្ខុំឧទបាទិ ញាណំឧទបាទិ បញ្ញា-ឧទាបាទិ វិជ្ជាឧទបាទិ អាលោកោឧទបាទិ ។
ម្នាលភិក្ខុទាំងឡាយ បញ្ញាចក្ខុ ដែលឃើញច្បាស់ បញ្ញាដែលដឹងច្បាស់ បញ្ញាដែលដឹងមិនខុសមិនភ្លាត់ បញ្ញាដែលដឹងក្នុងវិជ្ជា ៣ និងវិជ្ជា ៨ បញ្ញាដែលភ្លឺស្វាងក្នុង ទុក្ខសមុទយសច្ច ធម៌ទាំងឡាយដែលតថាគតមិនធ្លាប់ដែលបានឮក្នុងកាលមុនសោះឡើយ កើតឡើងហើយដល់តថាគតដូច្នេះថា កាមតណ្ហា ភវតណ្ហា វិភវតណ្ហា នេះ ឈ្មោះថា ទុក្ខសមុទយអរិយសច្ច ។
តំខោបនីទំទុក្ខំសមុទយោអរិយសច្ចំ បហាតព្វន្តិ មេភិក្ខវេបុព្វេអននុស្សុតេសុធម្មេសុ ចក្ខុំឧទបាទិ ញាណំ-ឧទបាទិ បញ្ញាឧទាបាទិ វិជ្ជាឧទបាទិ អាលោកោឧទបាទិ ។
ម្នាលភិក្ខុទាំងឡាយ បញ្ញាចក្ខុ ដែលឃើញច្បាស់ បញ្ញាដែលដឹងច្បាស់ បញ្ញាដែលដឹងមិនខុសមិនភ្លាត់ បញ្ញាដែលដឹងក្នុងវិជ្ជា ៣ និងវិជ្ជា ៨ បញ្ញាដែលភ្លឺស្វាងក្នុង ទុក្ខសមុទយសច្ច ធម៌ទាំងឡាយដែលតថាគតមិនធ្លាប់ដែលបានឮក្នុងកាលមុនសោះឡើយ កើតឡើងហើយដល់តថាគតដូច្នេះថា កាមតណ្ហា ភវតណ្ហា វិភវតណ្ហា នេះ ឈ្មោះថា ទុក្ខសមុទយអរិយសច្ច ទុក្ខសមុទយអរិយសច្ច នោះឯង គឺតថាគតគប្បីកំណត់លះបង់ចោល ។
តំខោបនីទំទុក្ខំសមុទយោអរិយសច្ចំ បហីនន្តិមេភិក្ខវេបុព្វេអននុស្សុតេសុធម្មេសុ ចក្ខុំឧទបាទិ ញាណំ-ឧទបាទិ បញ្ញាឧទាបាទិ វិជ្ជាឧទបាទិ អាលោកោឧទបាទិ ។
ម្នាលភិក្ខុទាំងឡាយ បញ្ញាចក្ខុដែលឃើញច្បាស់ បញ្ញាដែលដឹងច្បាស់ បញ្ញាដែលដឹងមិនខុសមិនភ្លាត់ បញ្ញាដែលដឹងក្នុងវិជ្ជា ៣ និងវិជ្ជា ៨ បញ្ញាដែលភ្លឺស្វាងក្នុង ទុក្ខនិរោធអរិយសច្ច ធម៌ទាំងឡាយដែលតថាគតមិនធ្លាប់ដែលបានឮក្នុងកាលមុនសោះឡើយ កើតឡើងហើយដល់តថាគតដូច្នេះថា ព្រះនិព្វាន នេះ ឈ្មោះថា ទុក្ខសមុទយអរិយសច្ច ទុក្ខសមុទយអរិយសច្ច នោះឯង គឺតថាគតធ្វើឱ្យជាក់ច្បាស់ហើយ ។
កាលត្រាស់ទេសនា សច្ចញាណ កិច្ចញាណ កតញាណ ក្នុង ទុក្ខនិរោធអរិយសច្ច ចប់ហើយ ទើបទេសនា សច្ចញាណ កិច្ចញាណ កតញាណ ក្នុង ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តទៅទៀតថា ៖
ឥទំទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចន្តិមេ ភិក្ខវេបុព្វេអននុស្សុតេសុធម្មេសុ ចក្ខុំឧទបាទិ ញាណំឧទបាទិ បញ្ញាឧទាបាទិ វិជ្ជាឧទបាទិ អាលោកោឧទបាទិ ។
ម្នាលភិក្ខុទាំងឡាយ បញ្ញាចក្ខុដែលឃើញច្បាស់ បញ្ញាដែលដឹងច្បាស់ បញ្ញាដែលដឹងមិនខុសមិនភ្លាត់ បញ្ញាដែលដឹងក្នុងវិជ្ជា ៣ និងវិជ្ជា ៨ បញ្ញាដែលភ្លឺស្វាងក្នុង ទុក្ខនិរោធអរិយសច្ច ធម៌ទាំងឡាយដែលតថាគតមិនធ្លាប់ដែលបានឮក្នុងកាលមុនសោះឡើយ កើតឡើងហើយដល់តថាគតដូច្នេះថា ព្រះនិព្វាននេះឈ្មោះថា ទុក្ខនិរោធអរិយសច្ច ។
តំខោបនីទំទុក្ខនិរោធោអរិយសច្ចំ សច្ឆិកាតព្វន្តិមេភិក្ខវេបុព្វេអននុស្សុតេសុធម្មេសុ ចក្ខុំឧទបាទិ ញាណំ-ឧទបាទិ បញ្ញាឧទាបាទិ វិជ្ជាឧទបាទិ អាលោកោឧទបាទិ ។
ម្នាលភិក្ខុទាំងឡាយ បញ្ញាចក្ខុ ដែលឃើញច្បាស់ បញ្ញាដែលដឹងច្បាស់ បញ្ញាដែលដឹងមិនខុសមិនភ្លាត់ បញ្ញាដែលដឹងក្នុងវិជ្ជា ៣ និងវិជ្ជា ៨ បញ្ញាដែលភ្លឺស្វាងក្នុង ទុក្ខនិរោធអរិយសច្ច ធម៌ទាំងឡាយដែលតថាគតមិនធ្លាប់ដែលបានឮក្នុងកាលមុនសោះឡើយ កើតឡើងហើយដល់តថាគតដូច្នេះថា ព្រះនិព្វាននេះ ឈ្មោះថា ទុក្ខនិរោធអរិយសច្ច ទុក្ខនិរោធអរិយសច្ច នោះឯង គឺតថាគតគប្បីកំណត់ធ្វើឱ្យច្បាស់ឡើង ។
តំខោបនីទំទុក្ខនិរោធោអរិយសច្ចំ សច្ឆិកតន្តិមេភិក្ខវេបុព្វេអននុស្សុតេសុធម្មេសុ ចក្ខុំឧទបាទិ ញាណំ-ឧទបាទិ បញ្ញាឧទាបាទិ វិជ្ជាឧទបាទិ អាលោកោឧទបាទិ ។
ម្នាលភិក្ខុទាំងឡាយ បញ្ញាចក្ខុដែលឃើញច្បាស់ បញ្ញាដែលដឹងច្បាស់ បញ្ញាដែលដឹងមិនខុសមិនភ្លាត់ បញ្ញាដែលដឹងក្នុងវិជ្ជា ៣ និងវិជ្ជា ៨ បញ្ញាដែលភ្លឺស្វាងក្នុង ទុក្ខនិរោធអរិយសច្ច ធម៌ទាំងឡាយដែលតថាគតមិនធ្លាប់ដែលបានឮក្នុងកាលមុនសោះឡើយ កើតឡើងហើយដល់តថាគតដូច្នេះថា ព្រះនិព្វាននេះឈ្មោះថា ទុក្ខនិរោធអរិយសច្ច ទុក្ខនិរោធអរិយសច្ច នោះឯង គឺតថាគតធ្វើឱ្យជាក់ច្បាស់ហើយ ។
កាលត្រាស់ទេសនា សច្ចញាណ កិច្ចញាណ កតញាណ ក្នុង ទុក្ខនិរោធអរិយសច្ច ចប់ហើយ ទើបត្រាស់ទេសនា សច្ចញាណ កិច្ចញាណ កតញាណ ក្នុង ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តទៅទៀតថា ៖
ឥទំទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចន្តិមេ ភិក្ខវេបុព្វេអននុស្សុតេសុធម្មេសុ ចក្ខុំឧទបាទិ ញាណំឧទបាទិ បញ្ញាឧទាបាទិ វិជ្ជាឧទបាទិ អាលោកោឧទបាទិ ។
ម្នាលភិក្ខុទាំងឡាយ បញ្ញាចក្ខុដែលឃើញច្បាស់ បញ្ញាដែលដឹងច្បាស់ បញ្ញាដែលដឹងមិនខុសមិនភ្លាត់ បញ្ញាដែលដឹងក្នុងវិជ្ជា ៣ និងវិជ្ជា ៨ បញ្ញាដែលភ្លឺស្វាងក្នុង ទុក្ខនិរោធគាមិនីបដិបទា-អរិយសច្ច ធម៌ទាំងឡាយគឺតថាគតមិនធ្លាប់ដែលបានឮក្នុងកាលមុនសោះឡើយ កើតឡើងហើយដល់តថាគតដូច្នេះថា អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការ នេះឈ្មោះថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។
តំខោបនីទំទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចំ ភាវេតព្វន្តិមេភិក្ខវេបុព្វេអននុស្សុតេសុធម្មេសុ ចក្ខុំឧទបាទិ ញាណំឧទបាទិ បញ្ញាឧទាបាទិ វិជ្ជាឧទបាទិ អាលោកោឧទបាទិ ។
ម្នាលភិក្ខុទាំងឡាយ បញ្ញាចក្ខុដែលឃើញច្បាស់ បញ្ញាដែលដឹងច្បាស់ បញ្ញាដែលដឹងមិនខុសមិនភ្លាត់ បញ្ញាដែលដឹងក្នុងវិជ្ជា ៣ និងវិជ្ជា ៨ បញ្ញាដែលភ្លឺស្វាងក្នុង ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ទាំងឡាយដែលតថាគតមិនធ្លាប់ដែលបានឮក្នុងកាលមុនសោះឡើយ កើតឡើងហើយដល់តថាគតដូច្នេះថា អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឈ្មោះថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច នោះឯង គឺតថាគតគប្បីចម្រើនឱ្យកើតឡើង ។
តំខោបនីទំទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចំ ភាវិតន្តិមេភិក្ខវេបុព្វេអននុស្សុតេសុធម្មេសុ ចក្ខុំឧទបាទិ ញាណំឧទបាទិ បញ្ញាឧទាបាទិ វិជ្ជាឧទបាទិ អាលោកោឧទបាទិ ។
ម្នាលភិក្ខុទាំងឡាយ បញ្ញាចក្ខុ ដែលឃើញច្បាស់ បញ្ញាដែលដឹងច្បាស់ បញ្ញាដែលដឹងមិនខុសមិនភ្លាត់ បញ្ញាដែលដឹងក្នុងវិជ្ជា ៣ និងវិជ្ជា ៨ បញ្ញាដែលភ្លឺស្វាងក្នុង ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ធម៌ទាំងឡាយដែលតថាគតមិនធ្លាប់ដែលបានឮក្នុងកាលមុនសោះឡើយ កើតឡើងហើយដល់តថាគត ដូច្នេះថាព្រះ អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះ ឈ្មោះថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច នោះឯង គឺតថាគតគប្បីចម្រើនឱ្យកើតហើយ ។
យាវកីវញ្ចមេភិក្ខវេឥមេសុចត្វសុ អរិយសច្ចេសុឯវន្គិបរិវជ្ជំទ្វាទសាការំ យថាភូតំញាណទស្សនំនសុវិ-សុទ្ធំអហោសិ ។
ម្នាលភិក្ខុទាំងឡាយ ញាណដែលឃើញ អរិយសច្ច ថា មានបរិវជ្ជ ៣ មានអាការ ១២ ប្រព្រឹត្តទៅក្នុងអរិយសច្ចទាំងឡាយ ៤ នេះ ដូច្នេះមិនទាន់បរិសុទ្ធល្អ មានដល់តថាគតដោយពិតត្រឹមណា ។
នេវតាវាហំភិក្ខវេ សទេវកេកោកេ សមារកេសព្រហ្មកេ សស្សមណព្រាហ្មណិយាបជាយ សទេវ-មនុស្សាយ អនុត្តរំ សម្មាសម្ពោធឹអភិសម្ពុទ្ធោបច្ចញ្ញាសឹ ។
ម្នាលភិក្ខុទាំងឡាយ តថាគតក៏មិនទាន់ប្ដេជ្ញាខ្លួនថាជាអ្នកត្រាស់ដឹងនូវ សម្មាសម្ពោធិញាណ មិនមានការត្រាស់ឯទៀតក្រៃលែងជាង ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងទេវតា និងមនុស្សត្រឹមនោះឯង ។
យតោចខោមេភិក្ខវេ ឥមេសុចត្វសុ អរីយសច្ចេសុ ឯវន្តិ បរិវជ្ជំទ្វាទសាការំ យថាភូតំញាណទស្សនំ សុវិសុទ្ធំអហោសិ ។
ម្នាលភិក្ខុទាំងឡាយ ញាណដែលឃើញ អរិយសច្ច ថាមានបរិវដ្ត ៣ មានអាការ ១២ ឱ្យប្រព្រឹត្តទៅក្នុង អរិយសច្ច ទាំងឡាយ ៤ នេះ ដូច្នេះបរិសុទ្ធល្អ មានដល់តថាគតកាលណាហើយ ។
អថាហំភិក្ខវេ សទេវកេលោកេ សមារកេ សព្រហ្មកេ សស្សមណព្រាហ្មណិយាបជាយ សទេវមនុស្សាយ-អនុត្តរំ សម្មាសម្ពោធឹអភិសម្ពុទ្ធោបច្ចញ្ញាសឹ ។
ម្នាលភិក្ខុទាំងឡាយ តថាគតក៏ប្ដេជ្ញាខ្លួនថាជាអ្នកត្រាស់ដឹងនូវ សម្មាសម្ពោធិញាណ មិនមានការត្រាស់ឯទៀតក្រៃលែងជាងក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណ៍ព្រាហ្មណ៍ ទាំងទេវតា និងមនុស្សក្នុងកាលនោះឯង ។
ញាណញ្ចបនមេនស្សនំ ឧទបាទិអកុប្បាមេវិមុត្តិ អយមន្តិមាជាតិនត្ថិទានិបុនម្ភវោតិ ។
ក៏បញ្ញាដែលដឹងច្បាស់ បានកើតឡើងហើយដល់តថាគតដូច្នេះថា សេចក្ដីរួចដោយវិសេសរបស់តថាគត មិនប្រែត្រឡប់កម្រើកទៀតឡើយ ជាតិនេះក៏ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀតក៏មិនមានឡើយ ។
ឥទមវោចភគវា
លុះព្រះដ៏មានព្រះភាគទេសនា ព្រះធម្មចក្កប្បវត្តនសូត្រ នេះចប់ហើយ ។
អត្តមនាបញ្ចវគ្គិយាភិកក្ខូភគវតោ ភាសិតំអភិនន្តុន្តិ ។
បញ្ចវគ្គិយភិក្ខុ ទាំងឡាយ ក៏ត្រេកអររីករាយនឹងភាសិតរបស់ព្រះដ៏មានព្រះភាគពន់ពេកណាស់ ។
ឥមស្មិញ្ចបនវេយ្យាករណស្មឹភញ្ញមានេ អាយស្មតោកោណ្ឌញ្ញស្សវិរជំវីតមលំ ធម្មចក្ខុំឧទបាទិ ។
នាកាលវេយ្យាករណ៍ គឺព្រះសូត្រដែលមិនមានគាថានេះ គឺព្រះដ៏មានព្រះភាគត្រាស់ទេសនាហើយ ធម្មចក្ខុ គឺ សោតាបត្តិមគ្គ ដ៏ប្រាសចាកធូលីគឺរាគ ប្រាសចាកបន្ទិលអកុសលកើតឡើងហើយ ដល់ព្រះ កោណ្ឌញ្ញ ដ៏មានអាយុ ។
យំកិញ្ចិសមុទយធម្មំសព្វន្តំនិរោធធម្មន្តិ អកុសលធម៌ឯណាមួយ ដែលមានសភាវៈកកើតឡើង អកុសលនោះក៏រលត់ទាំងអស់ទៅ ។
បវត្តិតេចភតវតាធម្មចក្កេ នាកាលព្រះធម្មចក្កប្បវត្តនសូត្រ គឺព្រះដ៏មានព្រះភាគត្រាស់ទេសនាចប់ហើយ ។
ភុម្មាទេវាសទ្ទមនុស្សាវេសុំ ឯតម្ភគវតា ពារាណសិយំ ឥសិបតនេមិគទាយេ អនុត្តរំធម្មចក្ខំបវិត្តិតំ អប្បដិវត្តិយំ សមណេនវា ព្រាហ្មណេនវា ទេវេនវាមារេនវា ព្រហ្មុនាវា កេនចិវាលោកស្មិន្តិ ។
ភុម្មទេវតាទាំងឡាយ ក៏ញ៉ាំងសំឡេងឱ្យលាន់ឮឡើងដូច្នេះថា ចក្រ គឺធម៌នេះ នឹងរកចក្រឯណាមួយឱ្យក្រៃលែងជាងគ្មាន គឺសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី អ្នកឯណាៗក្ដី ក្នុងលោកនឹងសម្ដែងពុំបានឡើយ ព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់ទេសនាហើយ ក្នុង ឥសិបតនមិគទាយវន ជិតក្រុងពារាណសី ។
ភុម្មានំ ទេវានំសន្ទំសុត្វា ចាតុមហារាជិកាទេវា សទ្ទមនុស្សាវេសុំ ។
ចាតុម្មហារាជិកាទេវតាទាំងឡាយ បានឮសំឡេងនៃភុម្មទេវតាទាំងឡាយហើយ ក៏ញ៉ាំងសំឡេងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
ចាតុមហារាជិកានំ ទេវានំសទ្ទំសុត្វា តាវតឹសាទេវា សទ្ទមនុស្សវេសុំ ។
តាវត្តិង្សទេវតាទាំងឡាយ បានឮសំឡេងនៃចាតុម្មហារាជិកាទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
តាវតឹសានំទេវានំសទ្ទំសុត្វា យាមាទេវា សទ្ទមនុស្សាវេសុំ ។
យាមាទេវតាទាំងឡាយ បានឮសំឡេងតាវត្តិង្សទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
យាមានំទេវានំសទ្ទំសុត្វា តុសិតាទេវា សទ្ទមនុស្សាវេសុំ ។
តុសិតទេវតាទាំងឡាយ បានឮសំឡេងយាមាទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
តុសិតានំទេវានំសទ្ទំសុត្វា និម្មានរតីទេវា សទ្ទមនុស្សាវេសុំ ។
និម្មានរតីទេវតាទាំងឡាយ បានឮសំឡេងតុសិតទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
និម្មានរតីនំទេវានំសទ្ទំសុត្វា បរនិម្មិតវសវត្តីទេវា សទ្ទមនុស្សាវេសុំ ។
បរនិម្មិតវសវត្តីទេវតាទាំងឡាយ បានឮសំឡេងនិម្មារតីទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
បរនិម្មិតវសវត្តីនំ ទេវានំសទ្ទំសុត្វា ព្រហ្មបារិសជ្ជាទេវា សទ្ទមនុស្សាវេសុំ ។
ព្រហ្មបារិសជ្ជាទេវតាទាំងឡាយ បានឮសំឡេងបរនិម្មិតវសវត្តីទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
ព្រហ្មបារិសជ្ជានំទេវានំសទ្ទំសុត្វា ព្រហ្មបុរោហិតាទេវា សទ្ទមនុស្សាវេសុំ ។
ព្រហ្មបុរោហិតទេវតាទាំងឡាយ បានឮសំឡេងព្រហ្មបារិសសជ្ជាទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
ព្រហ្មបុរោហិតនំទេវានំសទ្ទំសុត្វា មហាព្រហ្មាទេវា សទ្ទមនុស្សាវេសុំ ។
មហាព្រហ្មាទេវតាទាំងឡាយ បានឮសំឡេងព្រហ្មបុរោហិតាទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
មហាព្រហ្មានំទេវានំសទ្ទំសុត្វា បរិត្តាភាទេវា សទ្ទមនុស្សាវេសុំ ។
បរិត្តាភាទេវតាទាំងឡាយ បានឮសំឡេងមហាព្រហ្មាទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
បរិត្តាភានំទេវានំសទ្ទំសុត្វា អប្បមាណាទេវា សទ្ទមនុស្សាវេសុំ ។
អប្បមាណាភាទេវតាទាំងឡាយ បានឮសំឡេងបរិត្តាភាទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
អប្បមាណាភានំសទ្ទំសុត្វា អាភស្សរាទេវា សទ្ទមនុស្សាវេសុំ ។
អាភស្សរាទេវតាទាំងឡាយ បានឮសំឡេងអប្បាណាភាទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
អាភស្សរានំសទ្ទំសុត្វា បរិត្តសុភាទេវា សទ្ទមនុស្សាវេសុំ ។
បរិត្តសុភាទេវតាទាំងឡាយ បានឮសំឡេងអាភស្សរាទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
បរិត្តសុភានំសទ្ទំសុត្វា អប្បមាណសុភាទេវា សទ្ទមនុស្សាវេសុំ ។
អប្បមាណសុភាទេវតាទាំងឡាយ បានឮសំឡេងបរិត្តសុភាទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
អបមាណសុភានំសទ្ទំសុត្វា សុភកិណ្ហកាទេវា សទ្ទមនុស្សាវេសុំ ។
សុភកិណ្ហទេវតាទាំងឡាយ បានឮសំឡេងអប្បមាណសុភាទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
សុភកិណ្ហកានំសទ្ទំសុត្វា វេហប្ផទេវា សទ្ទមនុស្សាវេសុំ ។
វេហប្ផលាទេវតាទាំងឡាយ បានឮសំឡេងសុភកិណ្ហកាទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
វេហប្ផលានំសទ្ទំសុត្វា អវីហាទេវា សទ្ទមនុស្សាវេសុំ ។
អវិហាទេវតាទាំងឡាយ បានឮសំឡេងវេហប្ផលាទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
អវិហានំសទ្ទំសុត្វា អត្តប្បាទេវា សទ្ទមនុស្សាវេសុំ ។
អត្តប្បាទេវតាទាំងឡាយ បានឮសំឡេងអវិហាទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
អត្តប្បានំសទ្ទំសុត្វា សុទស្សាទេវា សទ្ទមនុស្សាវេសុំ ។
សុទស្សាទេវតាទាំងឡាយ បានឮសំឡេងអត្តប្បាទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
សុទស្សានំសទ្ទំសុត្វា សុទស្សីទេវា សទ្ទមនុស្សាវេសុំ ។
សុទស្សីទេវតាទាំងឡាយ បានឮសំឡេងសុទស្សាទេវតាទាំងឡាយហើយ ក៏ញ៉ាំងឱ្យលាន់ឮឡើងទៅ ដោយសេចក្ដីសរសើរដូចគ្នា ។
សុទស្សីនំសទ្ទំសុត្វា អកនិដ្ឋការទេវា សទ្ទមនុស្សាវេសុំ ឯតម្ភគវតាពារាណសិយំ ឥសិបតនេមិគទាយេ-អនុត្តរំ ធម្មចក្កំបវត្តិតំអប្បដិវត្តិយំ សមណេនវា ព្រាហ្មណេនវា ទេវេនវា មារេនវា កេនចិវាលោកស្មិន្តិ ។
អកនិដ្ឋការទេវតាទាំងឡាយ បានឮសំឡេងសុទស្សីទេវតាទាំងឡាយហើយ ក៏ញ៉ាំងសំឡេងឱ្យឮឡើងទៅដូច្នេះថា ចក្រ គឺធម៌នេះនឹងរកចក្រណាមួយក្រៃលែងជាងគ្មាន គឺសមណក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី អ្នកឯណាៗក្ដី ក្នុងលោកនឹងសម្ដែងពុំបានឡើយ ព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់ទេសនាហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី ។
ឥតិហតេនខណេនតេនមុហុត្តេន យាវព្រហ្មលោកាសទ្ទោអព្ភុគ្គច្ឆិ ។
សំឡេងសាធុឮឡើងទៅ ដរាបដល់ព្រហ្មលោក ក្នុងមួយខណៈមួយស្របក់នោះ ដោយអាការលាន់ឮត ៗ គ្នាដូច្នេះ ។
អយញ្ចទសសហស្សីលោកធាតុ សំកម្បិសម្បកម្បិសម្បវេធិ ។
មួយម៉ឺនលោកធាតុនេះ ក៏កក្រើកញាប់ញ័រទាំងខាងលើខាងក្រោម និងញាប់ញ័រក្នុងទិសទាំងពួង ។
អប្បមាណោច ឱឡារោឧភាសោលោកេ បាតុរហោសិអតិក្កម្មទេវានុភាន្តិ ។
រស្មីដ៏រុងរឿងក្រៃពេក នឹងប្រមាណមិនបាន កន្លងលែងទេវានុភាពនៃទេវតាទាំងឡាយ ក៏កើតឡើងប្រាកដហើយ ក្នុងឱកាសលោកនេះ ។
អថខោភគវាឧទានំឧទានេសិអញ្ញាសិវតភោ កោណ្ឌញ្ញោ អញ្ញាសិវតភោកោណ្ឌញ្ញោ ។
ក្នុងលំដាប់នោះព្រះដ៏មានព្រះភាគទ្រង់បន្លឺនូវឧទានវាចាថា ម្នាលអ្នកដ៏ចម្រើន កោណ្ឌញ្ញព្រាហ្មណ៍គេបានចេះដឹងហើយហ្ន៎ ម្នាលអ្នកដ៏ចម្រើន កោណ្ឌញ្ញព្រាហ្មណ៍គេបានចេះដឹងហើយហ្ន៎ ។
ឥតិហិទំអាយស្មតោកោណ្ឌញ្ញស្ស អញ្ញាកោណ្ឌញ្ញោត្វេវនាមំអហោសីតិ ។
ព្រោះហេតុនេះឯង បានជាពាក្យថា អញ្ញាកោណ្ឌញ្ញជាប់មក ជាឈ្មោះនៃព្រះកោណ្ឌញ្ញដ៏មានអាយុ ។