គរុធម៌ ៨ ប្រការ

  •  
  •  

១- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីសេចក្តីទុក្ខ ទាំងឡាយនោះពុំមែនជាព្រះធម៌ ព្រះវិន័យតថាគតឡើយ ។

២- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីសេចក្តីតម្រេក ទាំងឡាយនោះ ក៏ពុំមែនជាព្រះធម៌ ព្រះវិន័យតថាគតដែរ ។

៣- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីប្រាថ្នាធំ ទាំងឡាយនោះ ក៏មិនមែនជាព្រះធម៌ ព្រះវិន័យតថាគតដែរ ។

៤- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីសន្សំកិលេស ទាំងឡាយនោះ ក៏មិនមែនជាព្រះធម៌ ព្រះវិន័យតថាគតដែរ ។

៥- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីមិនអនុគ្រោះសន្តោសទៅតាមរបស់ តាមមាន តាមបាន ទាំងឡាយនោះ ក៏មិនមែនជាព្រះធម៌ ព្រះវិន័យតថាគតដែរ ។

៦- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីប្រកាន់បក្ស ពួក ឬក្រុម ទាំងឡាយនោះ ក៏មិនមែនជាព្រះធម៌ ព្រះវិន័យតថាគតដែរ ។

៧- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីសេចក្តីខ្ជិលច្រអូស ស្ពឹក ស្រពន់ ខ្ជះខ្ជាយ រាយមាយ ទាំងឡាយនោះ ក៏មិនមែនជាព្រះធម៌ ព្រះវិន័យតថាគតដែរ ។

៨- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីឱ្យគេពិបាកចិញ្ចឹម ទាំងឡាយនោះ ក៏មិនមែនជាព្រះធម៌ ព្រះវិន័យតថាគតដែរ ។

ម្នាលភិក្ខុទាំងឡាយ គរុធម៌ ៨ ប្រការនេះ បើបុគ្គលណាបានរក្សាប្រតិបត្តិគរុធម៌ហើយ គឺជាឧបសម្បទានរបស់អ្នកទាំងឡាយ ៕

 


  •  
  •  
0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments