មានះបីយ៉ាង

១- ប្រកាន់មាំស៊ុបថា មានតែអញឯងជាអ្នកប្រសើរជាងគេ ក៏មើលងាយគេឥតជឿស្ដាប់អ្នកណា ។

២- ប្រកាន់មាំស៊ុបថា គេនិងអញស្មើរៗតែគ្នា គេម៉េចអញម៉េច ប្រហែលតែគ្នា ក៏ឥតមានការសេពគប់រាប់រកយកគេជាគ្នា ។

៣- ប្រកាន់មាំស៊ុបថា អញឯងជាអ្នកទន់ខ្សោយថយថោកជាងគេ គេដោយគេ អញដោយអញ ក៏ឥតមានការប្រាស្រ័យនឹងគ្នា ។

មានះទាំងនេះ ជាប្រភពឬជាមូលដ្ឋាននៃសាមគ្គីភេទ

ចាកវចនានុក្រមខ្មែរសម្ដេចជួន ណាត