ស៊ប់ – ស៊ុប

វចនានុក្រមខ្មែរ សម្ដេច ជួន ណាត ទំព័រ

ស៊ប់

កិ. ឬ កិ.វិ. គ្រប់គ្រាន់, ពេញទី, ពេញលេញ, ឥតខ្វះខាត; ទៀងទាត់ : ស៊ប់ចិត្ត; ចុះចិត្តស៊ប់, ជឿស៊ប់, ចូលស៊ប់; តាំងស៊ប់ ។ ស៊ប់សួន ស៊ប់មាំ; ទៀងទាត់ប្រាកដ, ឥតប្រែប្រួល : ដាក់ឱ្យស៊ប់សួន ។ ស៊ប់ស៊ាំ ស៊ាំចិត្តស៊ប់, ថ្នឹកចិត្តគំនិតមិនញញើតញញើម ។

៩៤៩

ស៊ុប

ន. (សំ.),(បា.)(សូប; ស៊ូប៉ិ៍ Soupe) សម្លទឹក ។ ព. ទ. ឈ្មោះសម្លទឹកមួយប្រភេទ មានសញ្ជាតិអំពីប្រទេសអឺរ៉ុប : តាមទម្លាប់, គេច្រើនប្រើទឹកស៊ុបតែក្នុងពេលបាយល្ងាច (ម. ព. សូប ផង) ។

១០៣៤

 

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖