ប្រសប់ – ប្រសព្វ

វចនានុក្រមខ្មែរ សម្ដេច ជួន ណាត ទំព័រ

ប្រសប់

គុ. ថ្នឹក; ប៉ិន, ប៉ិនខាងស្ទង់, លៃ, គ្នេរ : មនុស្សប្រសប់ ។ ព. ទ. បុ. ចេះដប់ពុំស្មើនឹងប្រសប់មួយ សេចក្ដីថា អ្នកចេះតាមរបៀបការរៀន ទោះបីមានច្រើននាក់ បើមិនទាន់ថ្នឹក ព្រោះមិនទាន់ដែលធ្លាប់កាន់ការនៅឡើយទេ ក៏ពុំស្មើនឹងអ្នកដែលប្រសប់ឬដែលថ្នឹកម្នាក់ ។

 ៤៩២

ប្រសព្វ

(–សប់) កិ. (សំ. ប្រ + សវ ឬ សវន; បា. ប + សវ ប្រើជា ន. “ការធ្វើហោមពិធី; ការបានសម្រេចប្រយោជន៍; ការបានប្រទះ; ការសម្រាលកូន…”) ចួបប្រទល់មុខគ្នា; រួមចិត្តគំនិតគ្នា; នៅរួមសុខទុក្ខនឹងគ្នា : ប្ដីប្រពន្ធគេទាំងពីរនាក់នុះ មានអធ្យាស្រ័យល្អណាស់ តាំងពីប្រសព្វគ្នាមក មិនដែលឮឈ្លោះទាស់ទែងខ្វែងគំនិតគ្នាដល់ម្ដងណាឡើយ ។ គុ. ឬ កិ. វិ. ដែលមានមុខប្រទល់រួមចូលគ្នា : ទន្លេប្រសព្វមុខ; ទឹកប្រសព្វគ្នា ។

៤៩២

 

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖