ផ្ញៀវ – ភ្ញៀវ

វចនានុក្រម​ខ្មែរ សម្ដេច​ ជួន ណាត ទំព័រ

ផ្ញៀវ

ន. ឈ្មោះឈើមួយប្រភេទ មានផ្លែចេញពីមែក ឬពីដើមជាចង្កោមៗ មានរសជូរអែម ឬជូរ បរិភោគជាចំណីបាន ។

៥២២

ភ្ញៀវ

ន. អ្នកទីទៃក្រៅពីគ្នាឯងក្នុងផ្ទះឬក្នុងបន្ទុកជាមួយដែលគេមករក, មកសួរនាំ, មកលេងឬអ្នកដែលម្ចាស់ផ្ទះឬម្ចាស់បន្ទុកជាមួយ, ម្ចាស់ការ, ម្ចាស់ពិធីអញ្ជើញ, ហៅរកឱ្យគេមក : ហៅភ្ញៀវ, អញ្ជើញភ្ញៀវ, ជប់លៀងភ្ញៀវ ។ ភ្ញៀវកំដរ ភ្ញៀវដែលមកកំដរក្នុងពេលមានធុរៈ ។ ភ្ញៀវជាន់ក ភ្ញៀវដែលឥតហៅរកសោះ ស្រាប់តែមកឯងៗច្រើនហួសពេកស៊ីចុកស្ញែស្ញុកស្ទើរទប់ទល់មិនឈ្នះ ។ ភ្ញៀវពន្លឺ ភ្ញៀវដែលជួយមកបំភ្លឺហេតុការណ៍អ្វីមួយឬតាមធម្មតាគឺភ្ញៀវទាំងពួង ។

៦១៦

 

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

បញ្ចេញយោបល់ ៖