អបាយមុខ ៨ ប្រការ

ហេតុឬអំពើជាប្រធានឬជាផ្លូវនៃសេចក្ដីវិនាសមានដូចជា ៖

១- ការលេងស្រី

២- ផឹកសុរា

៣- លេងស៊ីចាយកញ្ជះកញ្ជាយខ្ជីខ្ជា

៤- លេងល្បែងភ្នាល់

៥- សេពគប់រាប់រកយកមនុស្សអាក្រក់ជាមិត្រ

៦- ខ្ជិលច្រអូស

៧- ដើរលេងយប់

៨- ដើរមើលល្បែងរបាំទាល់តែញៀនជាប់ចិត្តឥតធ្វើការរបរអ្វី ។

ទាំង ៨ យ៉ាងនេះជាអបាយមុខ ។

ពាក្យកាព្យបញ្ជាក់អំពីអបាយមុខ ៨ យ៉ាងថា

អបាយមុខបួន បើរាប់ផ្ទួនមានប្រាំបី មួយគឺការលែងស្រី ពីរគឺក្តីសេពសុរា ។ បីគឺការចាយវាយ- ទ្រព្យខ្ជះខ្ជាយលើសមាត្រា បួនគឺល្បែងពាល លេងភ្នាល់គ្នាបង្ហិនធន ។ ប្រាំគឺការសេពគប់ ជនឧបទ្រពជាមិត្រពន្ធ ប្រាំមួយគឺជាតិជន ខ្ជិលច្រអូសហួសប្រមាណ ។ ប្រាំពីរដើរលេងយប់ ត្រាតែងប់ពុំសូវខាន ប្រាំបីគឺរាប់អាន មើលមហោស្រពត្រាតែញៀន ។ ប្រាំបីនេះអ្នកឈ្លាស ខ្លាចវិនាសរែងអៀនប្រៀន ចួនកាលគេចវេះវៀន ព្រោះក្រែងញៀនឈប់ពុំបាន ។

ប្រភព ៖ វចនានុក្រមខ្មែរទំព័រ ១៦៤៧

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

បញ្ចេញយោបល់ ៖