មនុស្ស​ខាត​លក្ខណ៍

ធម្មតាធ្វើជាមនុស្សម្នាក់ៗ ត្រូវរក្សាកិរិយាមារយាទឱ្យសុភាពរៀបរយថ្លៃថ្លា ទើបបានឈ្មោះថាជាមនុស្ស មានលក្ខណៈល្អបរិបូណ៌ ដើម្បីកុំឱ្យអ្នកប្រាជ្ញទាំងឡាយ លោកឱ្យឈ្មោះថាជាមនុស្សខាតលក្ខណ៍ ឯខាតលក្ខណ៍នោះ មាន ៣ ប្រការ ដូចមានបាលីក្នុងគម្ពីរលោកនីតិសម្ដែងថា ៖

អនិមន្តនំឃរំគន្ត្វា             អបុប្ឆាបរិភាសត‍ិ

អត្តានញ្ចបសំសញ្ច           ត‍ិវ‍ិធំហីនក្ខណំ

ប្រែថាខាតលក្ខណ៍ មាន ៣ យ៉ាង គឺ ៖

១- ដែលគេមិនបានត្រូវការហៅរកឱ្យទៅផ្ទះគេ ហើយខ្លួនចេះតែទៅញយៗ ឥតមានអៀនខ្មាស ធ្វើឱ្យគេកើតសេចក្ដីធុញទ្រាន់ ។

២- ការអ្វីដែលគេមិនទាន់សាកសួរចំពោះខ្លួន គេមិនទាន់ឱ្យខ្លួននិយាយឆ្លើយឆ្លង ខ្លួនចេះតែឆ្លើយ ចេះតែនិយាយកាត់គេ កាត់ឯងផ្ដេសផ្ដាសពាសវាល នាំឱ្យគេកើតរំខានព្រួយចិត្តព្រោះសម្ដីខ្លួន ។

៣- តែនិយាយឡើងកាលណា ពោលលើកសរសើរអួតតែខ្លួនឯង ហើយបង្អាប់អ្នកដទៃឥតមានញញើត ។

ខាតលក្ខណ៍ទាំង ៣ ប្រការនេះ បើមាននៅក្នុងសណ្ដានអ្នកណា អ្នកនោះឈ្មោះថាជាមនុស្សខាតលក្ខណ៍ ឬ ហៅថាជាមនុស្សហីនលក្ខណ៍ក៏បាន ឬ នឹងហៅថាជាមនុស្សឆ្វេង ជាមនុស្សឈ្លើយវិញក៏សម ។

 

ព្រះមហាវិមលធម្ម នាម  ថោង
ចាងហ្វាងសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ

អាចារ្យ  អ៊ិត ហាក់
គ្រូបង្រៀនសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ
អ្នកពណ៌នា

អំពី មេត្តាកវី

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

មើលប្រកាសទាំងអស់របស់ មេត្តាកវី →

Leave a Reply

avatar
  Subscribe  
Notify of