ជោក – ជោគ

វចនានុក្រម​ខ្មែរ សម្ដេច​ ជួន ណាត ទំព័រ

ជោក

កិ. ឬ កិ.វិ. ទទឹកជ្រាបសព្វ : ភ្លៀងជោកដី : ទទឹកជោក ។ ព. ប្រ. ជ្រាបសព្វសាច់, ស៊ប់, ជ្រុល : ជោកចិត្ត, ស្រវឹងជោក, ជឿជោកណាស់ហើយ … ។ ន. ដំណើរដែលទទឹកសព្វ : ភ្លៀងមួយជោកខ្នងគោ ។ ជោកជាំ ទទឹកជ្រាបសព្វដល់ជាំ ។ ព. ប្រ. កិ. វិ. ស៊ប់, ជាក់, ប្រាកដ : ទៅមកជោកជាំ, ស្គាល់ជោកជាំ, និយាយថា ជោកជាក់ ក៏បាន ។

២០០

ជោគ

(ជោក) ន. (សំ.  បា. យោគ្គ, យោគ្យ; យ > ជ = ជោគ្គ, ជោគ្យ) សេចក្ដីសុខស្រួល, សេចក្ដីសមប្រកប, សេចក្ដីកើតការ : ថ្ងៃមានជោគ, មនុស្សមានជោគ, អ្នកមានជោគ; ព្រះមានជោគ (ព្រះភគរ័ត អរហន្តសម្មាសម្ពុទ្ធ) ។

២០០

 

 

 

ចាកពី វចនានុក្រមខ្មែរ សម្ដេច ជួន ណាត ទំព័រ ២៧៦

ដោយ គុណធម៌ខ្មែរ

បញ្ចេញយោបល់ ៖