ប្រមាថ – ប្រមាទ

វចនានុក្រម​ខ្មែរ សម្ដេច​ ជួន ណាត ទំព័រ

ប្រមាថ

(–ម៉ាត) ន. (សំ.) ការបៀតបៀនគេ, ការញាំញីគេ, ការធ្វើទុក្ខបុកម្នេញឲ្យគេលំបាក; ការមើលងាយគេ ។ ប្រើជា កិ. ក៏បាន : មនុស្សប្រមាថសត្វ គឺមនុស្សបៀតបៀនសត្វ ។ មនុស្សប្រមាថចាស់ មនុស្សមើលងាយចាស់ ។ ប្រមាថកាតទាន មើលងាយបៀតបៀនគេឲ្យខាតលាភខាតប្រយោជន៍ ។

៤៨៦

ប្រមាទ

(–ម៉ាត) ន. (សំ. ; បា.  បមាទ) ការភ្លេចស្មារតី, ធ្វេសស្មារតី, សេចក្ដីប្រហែស, ការប្រហែសធ្វេស ។ កិ. ភ្លេច, ធ្វេស, ប្រហែស ស្មារតី : ជនណាប្រមាទប្រព្រឹត្តឃ្លៀងឃ្លាត ចាកធម៌សុចរិត ជននោះទោះបី នៅមានជីវិត តាមដោយការណ៍ពិត ថាស្លាប់ស្រេចហើយ ។ (ត្រូវត្រង់គ្នានឹងព្រះពុទ្ធភាសិតថា : ជនណាប្រមាទ ជននោះទុកដូចជាបុគ្គលស្លាប់ គឺស្លាប់ប្រយោជន៍ក្នុងលោកនេះនិងក្នុងបរលោក) ។

៤៨៦

 

បញ្ចេញយោបល់ ៖