កម្រង​កំណាព្យ​សាមគ្គី

ប្រធានបទ ៖  វីរភាពបណ្ឌិត កែម ឡី

 

សូមមិត្តបងប្អូនរៀមច្បងតកំណាព្យជាបទពាក្យប្រាំបី ។ សូមមេត្តាដាក់លេខរៀងល្បះនៃកំណាព្យដែលបានសរសេរបន្តផង ។

លំដាប់លំដោយក្នុងការតែង ៖

១- សេចក្ដីផ្ដើម បរិយាយអំពីទីកំណើត ប្រវត្តិសិក្សាខ្លះៗ …

២- តួសេចក្ដី បរិយាយពីបេសកកម្ម ពលិកម្មចំពោះសង្គម ការវិភាគ យុទ្ធនាការ១០០រាត្រី …

៣- សេចក្ដីបញ្ចប់ បរិយាយអំពីឃាតកម្ម វីរភាព… ។

សូមចាប់ផ្ដើម ៖

១- កំណាព្យសាមគ្គីមូលមីរកវី

ទឹកចិត្តភក្ដីឃ្មាតខ្មីចងក្រង

ចារចែងជាក្បួនចុងចួនឃ្លាឃ្លោង

រួមមិត្តប្អូនបងរៀមច្បងប្រុសស្រី ។

២- ឆន្ទៈរួមគ្នាម្នីម្នាតាក់តែង

ពាក្យកាព្យស្ដីស្ដែងថ្លាថ្លែងសម្ដី

រំឭកនឹកដល់បណ្ឌិតកែមឡី

កុលបុត្រខ្មែរថ្លៃប្រពៃពេកពិត ។

៣- ជាអ្នកជនបទមិនក្សត់បញ្ញា

ពូកែវោហារស្នេហាការណ៍ពិត

ខំរៀនចេះដឹងពង្រឹងគំនិត

មានសមានចិត្តទិដ្ឋិសម្មា ។

៤- កំព្រាឳពុកសុខទុក្ខនឹងម្ដាយ

ខិតខំត្រួសត្រាយជីវិតសិក្សា

មិនចេះខ្ជីខ្ជាឫកពារហ៊ឺហា

ប្រិតប្រៀនអាត្មាប្រាថ្នារបៀន ។