អក្សរសាស្ត្រ​ខ្មែរសិលា​ចារឹក ជ័យ – នន្ទ

សិលាចារឹក ជ័យ – នន្ទ ជាភាសាខ្មែរ ដែលខ្ញុំបានប្រទះឃើញជាសិលាចារឹកក្នុងសម័យដែលប្រទេសខ្មែរយើងប្រើមហាសករាជ ។ នៅលើផ្ទាំងសិលាចារឹកនោះ ឃើញមានកាលបរិច្ឆេទពេញគ្រប់គ្រាន់ ។ សិលាចារឹកនោះ គេចារនៅក្នុងគ្រិស្តសតវត្សទី១៨ ។ សិលាចារឹកនៅសតវត្សនោះមិនសូវជាពិបាកអានប៉ុន្មានទេ ពាក្យពេចន៍ក៏កាន់តែមានលំនាំខិតចូលមករកអក្សរសាស្ត្រខ្មែរសម័យបច្ចុប្បន្ន ។ គេសរសេរឬចារមិនគិតយកក្បួនអក្ខរាវិរុទ្ធណាជាគោលទេ គេសរសេរឲ្យតែអានបាន ចំណាំបាន ។ ខ្ញុំសូមជូនព្យញ្ជនៈខ្មែរសម័យនោះសិន  មុននឹងលោកអ្នកអានអត្ថបទរបស់លោក ជ័យ – នន្ទៈ

 ក្ក ខ្ខ គ្គ ង្ង  ច្ច ឆ ជ្ជ ឈ ញ  ណ    ត្ត ច ទ្ទ ធ្ធ ន្ន

ប្ប ផ ព្ព ភ្ភ ម្ម យ្យ រ្រ ល្ល វ្វ ឝ ស្ស ហ

       (ព្យញ្ជនៈសម័យបុរាណ)

ក- ព្យញ្ជនៈនិងស្រៈដែលប្រើនៅសិលាចារឹក ជ័យ នន្ទ

ស្រៈដែលមានប្រើនៅសិលាចារឹកនោះ ឃើញប្លែកៗពីគ្នា មិនសរសេរដូចគ្នាទេ ចួនកាលគេសរសេរដូច្នេះ ចួនកាល គេសរសេរដូច្នោះ ៖

ឧ. តោ្យ ចួនកាលសរសេរជា តោយ ។

១- ស្រៈ អ ច្រើនតែសរសេរជាស្រៈ ោ ឧ. មោក ជា, មក ផោង ជា ផង ។

២- ស្រៈ អិ សរសេរដូច្នោះ ឧ. សេិលសាស = សិល្បសាស្ត្រ,  តេិច = តិច ។

៣- ស្រៈ អី សរសេរដូច្នេះខ្លះ  -ិ្យ ឧ. ស្រតិ ជា ស្រដី  ព្យិតេិម្ម = ពីដើម ។

៤- ស្រៈ អឹ សរសេរជា  -ិ ខ្លះ  ជាជើង ្យ ខ្លះ ឧ. សិងចូល = សឹងចូល, ត្យង = ដឹង ។

 ៥- ស្រៈ អឺ សរសេរជា   -ឺ ខ្លះ ជា  -ិ ខ្លះ ឧ. ហ្មឺណ = ហ្មឺន, គិបិ  = គឺបី ។

៦- ស្រៈ អួ គេសរសេរដោយយកជើងព្យញ្ជនៈ វ្វ ជំនួស ឬសរសេរនឹង​ស្រៈ អួ ឧ. រ្វច = រួច, មូ្យ = មួយ

៧- ស្រៈ អើ ចួនកាលគេសរសេរ េិ- ខ្លះ ចួនកាលសរសេរដូចសព្វថ្ងៃ ឧ. លេិក = លើក, ច្រេិន = ច្រើន

៨- ស្រៈ អឿ ឃើញមានសរសេរដូចសព្វថ្ងៃនេះដែរ តែកន្លែងខ្លះមិនសរសេរដូចសព្វថ្ងៃទេ ឧ. ក្បើង = ក្បឿង ។

៩- ស្រៈ អេ សរសេរជា  -ិ ឧ. ចិញ = ចេញ, ចិក = ចេក ។

ខ- សញ្ញានិងវណ្ណយុត្តិខ្លះនៅសិលាចារឹក ជ័យ នន្ទ

១- មូសិកទន្តនៅក្រោមព្យញ្ជនៈ មានន័យថាព្យញ្ជនៈនោះជាស្រៈទៅវិញ ឧ. ជាចង្ស = ចារចង តែចួនកាលទៅជាស្រៈ អា  ឧ. ព្វុំនក = ពំនាក់ ។

២- សំយោគសញ្ញាមានន័យពីរយ៉ាងគឺ ៖

ក- ជំនួសព្យញ្ជនៈ ង ឧ. ស័ឃ = សង្ឃ

ខ- ជំនួសបន្តក់ ឧ. តាក័ = ដាក់

ខ្ញុំសូមជូនពាក្យទាំងព្យញ្ជនៈនិងស្រៈដែលខ្ញុំបាទបានចម្លងផ្ទាល់ខ្លួនខ្ញុំនៅប្រាសាទអង្គរវត្ត ។ ខ្ញុំមិនបានចម្លងសព្វគ្រប់ទេ ខ្ញុំចម្លងតែកន្លែងណាដែលមានស្រៈស្រដៀងនឹងស្រៈសម័យបច្ចុប្បន្ននិងលំនាំព្យញ្ជនៈ ។

សូមលោកជ្រាបថា ពាក្យដែលខ្ញុំយកមកជាឧទាហរណ៍នេះ ខ្ញុំបានចម្លងចេញមកពីប្រាសាទអង្គរវត្តនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៦៣ កាលដែលខ្ញុំទៅមើលប្រាសាទបុរាណ ។ បើលោកអ្នកបានអញ្ជើញទៅទស្សនាប្រាសាទបុរាណនៅខេត្តសៀមរាប សូមលោកឆ្លៀតឱកាសទៅមើលសិលាចារឹក ជ័យ – នន្ទ កុំខាន ។

 ដើម្បីឲ្យស្រួលដល់លោកអ្នកអាន សូមលោកអ្នកជ្រាបថា ប្រាសាទអង្គរវត្តចែកចេញជា ៣ កន្លែងគឺ ៖

១- ព្រះពាន់ ៖ កន្លែងដែលមានព្រះពុទ្ធរូបច្រើន

២- បាកាណ ៖ កន្លែងនៅខាងលើគេបំផុត

៣- ព្រះរបៀងថ្នាក់ក្រោម ៖ ឬរោងទង ។

លោកអ្នកទៅដល់ប្រាសាទអង្គរវត្តហើយ សូមលោកអ្នកអញ្ជើញទៅព្រះរបៀងថ្នាក់ក្រោមឬរោងទង សូមលោកចូលពីទិសខាងកើត ត្រង់កន្លែងដែលមានព្រះចេតិយថ្មបាយក្រៀម ។ សិលាចារឹក ជ័យ – នន្ទ នេះ នៅលើជញ្ជាំងខាងលិចរោងទងខាងកើត ។

សិលាចារឹក ជ័យ នន្ទ សរសេរតាមសិលាចារឹកនគរវត្ត

ព្រហ្មគីតិ

(១) សម្ពមសសួស្ដី គ្រីសព្វគ្រីមង្គលា ពហុលព្រះជៃយ្យា តោ្យសាទ៌្ធាអតិរេក ។ [១] នា ១៦២៣ សកនែះ ឥ ….. មសែញ នៃទ្វារទសរោជមាឃមៃ ទិពារថ្ថៃព្រះហស្សតិ ។ ពិតេម្មនែះឯងនា តិ្យគាថាព្រះបាឡី លេិកសរសេរពុទ្ធី បទមុះហ្និព្រំហ្មគិត្ត ។

(២) អញខ្ញុំមថ្វា្យបុភ្ភា ព្រះភគ្គវាសព៌្វេជ្ញ ស្ឋិតត្រាសយល …. ស្ដែចគុងគិតផ្ចញមារនៃ ។ បទុំមក្រព្វំស្អាត ថ្វាយព្រះបាទ្ទសព៌្វេជ្ញថ្លៃលុតលេិកទស្សករក្រៃ ផ្ចងប្រពៃ តាកសិរស្សី ។ ខ្ញុំមក្រាប័្បក្រោម្មព្រះបាទ្ទ អព្ភីវាទវរន្ទី គិតថ្វា្យទៅព្រះគ្រី រត្នត្រៃយគ្រីក្កាល្លា ។

(៣) រុងរឿងបាល្លំពេជ្ញ ពី្យចិត្រស្រេចរិច្ចនា ឆ្លាកឆ្លៅជាភ្ញីផ្កាបរបូរបួនទន្តប្បហាត័ ។ តាម្មថ្បូងស្សិងគ្រុប្ប័ពាណ៌្ន ល្អឥស្សារ្យឆ្លុះច្រវាត្ថ កេតផ្ស …. ពោធិសត្វ ព្រះគុងស្ឋិតឈ្មាះមារផាង ។ ថ្វ្យព្រះសាខ្យម្នីនោ ព្រះគ្រីអារសោតហោង ត្រស្ស័ធម៌្មន្មាំសត្វផោង ក្នុងគន្លងកាល្បនែះនោះ ។

(៤) ខ្ញុំក្រាបក្រោម្មព្រះបាទ្ទ អព្ភីវាទវរវន្ទា ប្រណំព្រះសាស្ដាបញ្ចពុទ្ធារត្នតត្រៃ ។ តេជះអញខ្ញុំថ្វា្យ ទសករកាយឥសហ្រទ្យៃ ផ្ជំមផ្ចងគំម្បងថ្លៃ ចិត្តមួលម្យៃនៃប្រាថ្នា ។ គីត្ថថ្វា្យព្រះចេត្តីចុលាម្នីត្រៃត្រិង្សនាសាងទុកព្រះកេស្សា ០សទេព្វតាថ្វា្យបង្គំម្ម ។

(៥) ថ្វា្យព្រះប្រត្តីមា មាសនោនាស្ឋាណអស្រំម ព្រះត្រៃសណ៌ាគំជាព្វុំនកនៃសត្វផោង ។ ថ្វា្យព្រះពុទ្ធរូប ឯព្រះសធូបចែត្តីហោង ថ្វា្យគ្រុបព្រះជ្យីផោង ព្រះសាធតងព្រះគោហា ។ តេជះអញខ្ញុំថ្វាយ្យ ស្បងកាចកាយកប្បហាត្ថា លុតលើកឥសអង្គា ថ្វា្យវន្ទាសូរេចហោង ។

(៦) ថ្វា្យហេ្យខ្ញុំទូលផ្ដិង សូមឧ្យត្យិងឥសអារផោង ជាត្តិសរញាណហោងកុំកំម៉្បាងភ្លាំងភ្លេច្ចលេិ្យ ។ កេតបានប្រាំម្ពិលឆ្នាំ ប្រាជ្ញាចាំមហេិ្យចេិះឆ្លេិយ ឥសអយ៌្យធម៌្មគ្រុបហេិ្យ ត្រៃបីដករត្ថមត្យ័ទេ ។ ឥត្ថខុស្សឆ្គោងតលតិច ថ្លេងពាកពេជ្ញស្រេចឯង ទោះឆ្លើ្យទោនិងគេ្យតោះប្រស្នាគ្រទា័លសាស្យ ។

(៧) សូម្មចេិះចបត្រៃភេទ សេិលសាសសេត័អ្យិតទេសទាល ឆុតឆាប្ប័ជាឥសចាយ៌្យ តូចព្រះបរមសូរនៃ ។ សូមទ័នព្រះគ្រីអាយ៌្យ មានបរិពារច្រេនក្រាសក្រៃ ជារ្ញយពា័នហ្មឺណនៃ ល្អប្រពៃ្យតោ្យប្រាថ្នា ។

(៨) សេព្វជីនគ្រីទោបួស ហ្លេិងផលផ្នួស្សល្អថ្លៃថ្លា សំនាំក័ព្រះសាស្នា បានព្រះពុទ្ធទំនា្យទុក្ខ ។ ព្រះគ្រីអាយ៌្យទា្យថា អ្នកនែះនាត្រស័្សឯមុក្ខ ជាព្រះពុទ្ធស្វោ្យសុក្ខ ត្រស្ស័ធម៌្មទុក្ខនាំម្មសត្វនៃ ។ ខ្ញុំសូមនោះរេិងមោក ជាពន្លកសព៌េជ្ញថ្លៃ អង្គខ្ញុំនែះឯងនៃ តោ្យនាម្មៃហោវជែយនន្ទ ។ រីនាងជាកន្សៃ ឈ្មោះពិរនៃមឺងបែនស្អន រូបឆោម្មទនអេនអន យលស្មាកសម្មចរិត្តគ្រី ។

(៩) លះព្រះបាទ្ទរាជ្ជា ឧ្យសក្កាទិទ្យៃខ្ញុំ ជៃននស្នាធិព្វត្យិ ហេិ្យឧ្យឆ្យិព្រៃ្យក្តិហោង ។ តលទៅឆិ្យថ្យូងឃ្មំម ហ្នាហ្មឺនធំឯកឯងហោង លុះជាយម្មរាជផោង នោះឯងហោងសាងត្រីសូរ ។ ឯមិងបែននោះនាយសសក្ខតាតោ្យគុំនួរ ឈ្មោះនោះយលបរបូរ ជាជុំទាវទេព្វសុពណ៌្ន ។

(១០) រ្យិអ្នកនែះទ្ងំព្យិរ តោ្យរមិលយលឥសចយ៌្យ ជាតនែះឮទួវទារ កេតទុក្ខព្រាតជាទាយាត ។ ជាតនែះព្វុំបរបូរ ប្រាសព្វុំមូលច្រើនឃ្លាឃ្លាត ទោះកេិតសព្វ ៗ ជាត កុំត្រាឃ្លាតតលតេចលេិ្យ ។ វិបាកនែះជាងគ្នា មោកច្រើនគ្រាព្វំត្រាស្បើយ អំម្ភិជាតិនែះហេិ្យ ខ្ញុំវៀរត្រងវិបាកប្រាន្ន ។

(១១) ទោះលែងជាតិនែះទៅវ វិលមោកនៅកេិតរ៌ូមស្ឋាណ្ណ ត្រងទុក្ខអស្រូវប្រាន កុំត្រាមានភិតភៃរ្យិ ។ កាលអ្យិតនឹងព្រះពុន្ធ សោកលេសលនទនឥន្ទ្រី ហេិ្យកព្រះចាយត្យិ ទុក្ខធាតនិបីនិងកូន ។ រិ្យកូនទ្ងំពិ្យរអង្គ អាពុកផ្ចងធ្វេិបុន្យជូន ប្រកបម្ដាយនិងកូន អ្នកឥម្មឱងនោម្យូស្នាណ្ន ។

(១២) ហេិ្យសាងព្រះបាកបែក បាកជញ្ជែកបែកអង្គប្រាន ខ្ចត្ថខ្ចាយអន្តរធានបាក ឥសប្រានជាកំនា័ត ។ ឯខ្លាះបាកសូរង ព្រះកេសផោងធ្លាកចិញបាត់ព្រះបាទ្ទជាកុំនាត ព្រះហស័បាត័តាច័ខ្ចាតខ្ចាយ ។ ខំរោករេិស្សប្រមូលបោះ ច្ជាប្បចូលមូលរ្រប្បកា្យ បេិតមាស្សឥសទ្ងំហ្លា្យជាពន្រាយកុល្អមានទ្រង់ ។

(១៣) រ្យិរាប័ឥសទ្ងំហ្លា្យ មរុយប្លាយ ៣០ ព្រះអង្គ សាងព្រះបទពិរផ្ចង គូរគ្រុបអង្គរុបតូចទ្ធំ ។ ហេ្យបួសឆ្លោងចាយត្យិ ព្រះសាងថ្មិនោះឆ្លោងផ្ជុំម ឆ្លោងវួចទ្ងំតូចទ្ធំ ជាឪតំម្មផ្នូសស្រេចហោង ។ ស្រត្យីតែនូនែះ ព្វុំរៀបរិះពិតេិម្មផោង ធ្វើ្យបុន្យនោះច្រើនហោង បួស្សប្រាំម្មតោងនិងនែះនា ។

(១៤) កាលបុះព្រះមាសមូល សាងត្រីសូរនោះមូ្យគ្រា សិទ្ធព្រះសីហិងន៉ា បុះព្រះមាសប្រាកច្រេិនផោង ។ ធ្វើបុន្យពិមុន្ននា សងសាលាវិហារហោង បំម្បួសកូនគ្រុបផោង ប្រោសខ្ញុំហោងបញ្ចុះសីម្មា ។ និងគិតតោ្យស្មាទាន ចាំមព្វុំបានបទ្ទច្រើនគ្រា ឧ្យទានខ្លាះបានត្រាតោ្យគន្នាគិត្ថចង្យ ។

(១៥) ស្រត្យិតោ្យចាកាត ព្វុំរៀបរាប័ពីតេមផ្ចង បើគិតឪ្យទានសឃ៌ នោះច្រើនហ្នាស័ចាំម្មព្វុំបាន ។ តោ្យគិតធ្វេិបុណ្យនា និងគន្នាច្រើនសព្វស្ឋាន និងចាំមនោះព្វុំបាន បទ្ទតោ្យដ្ឋានច្រេិនតងនា ។ សូតពិ្យនែះទោហេ្យ សូតបងហេ្យចុះទោវល្បា សូតវួច៌ឥសនែះនា សូតសិម្មនូមសំម្រេចហោង ។

បទពូជងលីលា

(១៦) នែះបទពូជងលឹលា  លេិកតិ្យកាព្យា  ជាល្បាទ្ងំហ្លា្យ ។

លាភឥសលោទោស្សំមុទ្ទាយ  លាភៃ្យអន្តរាយ  ព្រាតព្រាយប្រាសគ្នា ។

ខ្ញុំក្រាប្បទូលព្រះពុទ្ធា ព្រះហេ្យខ្ញុំលា ត្រងនាទុកសោក ។

ខ្ញុំលាត្រងកុំណើត្រថោក ភេត្រមោកឥសលោក  សេិចដៀលសន្តាន ។

(១៧) ខ្ញុំលាសព្វជាតវៀរស្ឋាន  ក្ដិអាស្រូវបាន  កុំមានលេិ្យនា ។

ខ្ញុំលាត្រងឥតប្រាជ្ញា  ឆ្ងលខ្លោវមោហា ខ្មាសគេអៀនប្រៀន ។

ខ្ញុំលាត្រងឥតរបៀន ចូលជំនុំស្ងៀម  ព្វុំ​​​ចេិះឆ្លើ្យថា ។

ខ្ញុំលាពិសភ្យាធរោគ្គា  ប្រាសបុត្រភិយ៌្យា ស្លាប័ឧបាសប្រាន ។

(១៨) ខ្ញុំលាវិបាកចូរា័ន ជាទុកក្នុងប្រាន ស្រិកឃ្លាននោះផោង ។

ខ្ញុំលាឥសបាប័ពៀរហោង  ចំត្តំរាបា្យផោង  បួនកំទៅស្វោ្យ ។

ខ្ញុំលាត្រងគុំគិតធ្លោយ  លាខ្ជិលកុំស្វោ្យ  ហេ្យស្មាត៌្យិតេិច ។

ខ្ញុំលាព្វុំត្រងគុំនិតធ្លោយ  សេិល្យសាល្យការស្រេច្ច ពាកពេជ្ញនោះនា ។

(១៩) ខ្ញុំលាត្រងឥតប្រាជ្ញា  ព្វុំចេិះភាសា  ស្រត្យិនិងគេ្យ ។

ខ្ញុំលាត្រងខ្សត្រខ្លួនទេ  ត្មោចឯងឯ  ឥតប្រៀងនូភ្ងា ។

ខ្ញុំលាឥតទ្រាព្វភោគ្គតា  ទាស្សិទាស្សា  ព្វុំមានតលម្នក ។

ខ្ញុំលាត្រងចិត្រប្រត្តិយាក័   ស្រត្តិឧ្យអាក   អនអៀនចិត្តគេ្យ ។

ខ្ញុំលាត្រងពាកស្រាលស្រេ  ស្រត្យិតូចគេ្យ  មមេិហឆ្កួតនា ។

(២០) ខ្ញុំលាត្រងឆោតភាសា ស្រត្យិទៅថា  ពព្លៀហឥតកាយ៌្យ ។

ខ្ញុំលាត្រងខ្លោវអនុពាល  ស្រត្យិសារធារ  ឥតគេយោកពាក ។

ខ្ញុំលាត្រងនាតកយាក្យ  ទូរយសព្យិបាក  ព្វុំព្រេិស្សសាបា្យ ។

ខ្ញុំលាត្រងល្ងង្យភិប្រាយ  ឆ្ងលធញរា្យមា្យ  ជ្រងោឥតកាយ៌្យ ។

(២១) ខ្ញុំលាស្មាត្យិសារធារ   ស្រត្យិកិចកាយ៌្យ    ព្វុំចាំនោះហោង ។

ខ្ញុំលាព្វុំនោលសូរសង    ស្រត្យិពាកផ្គង      ព្វុំត្រូវចិត្រគេ្យ ។

ខ្ញុំលាគេ្យស្អបសព្វត៉េ     ត្រងនាខ្មាសគេ្យ    ៗ លានោះហោង ។

ខ្ញុំលាឥសវេរាផោង    ពៀរព្រេងចុំណង្យ     កុំយលលេ្យនា ។

(២២) ខ្ញុំលាឥសសក្ដិមោហា      វង្វេងឃ្លាតឃ្លា      ភ្លេចភ្លាំងប្រមាទ្ទ ។

ខ្ញុំលានោះសព្វ ៗ ជាតិ   ស្រត្យិប្រមាទ    ពិឃាដ្ឋសត្វផោង ។

ខ្ញុំលាសាព៌្វេក្ដិឆ្គោង    គិតខុសរ៉លង    ទេិព្វឃេញឯក្រោយ  ។

ខ្ញុំលាត្រងក្ដិទុំលោយ     គិត្តខុសហេ្យក្រោយ   ទេព្វឃេញក្ដិគាប្ប័ ។

ខ្ញុំលាត្រងន៉ាអាភាព្វ័       រស្សនោព្វុំស្លាប័     ជាទុក្ខម្នកឯង ។

(២៣) ខ្ញុំលាត្រងន៉ាវង្វេង    ស្រត្យិឥតក្រេង     បារំក្រោយលេិ្យ ។

ខ្ញុំលាជាតនេះឃេញហេ្យ    គ៌ត្រយលឥត្ត្រេយ     ព្វុំនកលេ្យនា ។

ខ្ញុំលាត្រងក្ដិមោហា    ប្រមាទ្ទមេ្យបា    គ្រូបាធ្យាយផោង ។

ខ្ញុំលាត្រងក្ដិឆ្គាំមឆ្គោង    ប្រមាទ្ទសឃ៌ផោង  ព្រះពុទ្ធព្រះធម៌ ។

ខ្ញុំលាត្រងក្ដិសាហារ័       ស្រតិឧ្យខ្ញាល    អនអៀនព្រះទៃ ។

(២៤) ខ្ញុំលាព្វំប្រកបនៃ្យ  នោអំម្ចាស័ថ្លៃយ    ប្រពៃទ្រងធម៌្ម ។

ខ្ញុំលាត្រងចិត្រសហារ    សាហាវឥស្សាយ៌្យ  បន្ទនក្របាន ។

ខ្ញុំលាមនុស្សនាបៀនប្រាន  ស្រតីបងខាន្ន    ញុះញុងចិចូ ។

ខ្ញុំលាត្រងក្ដិអស្រូវ     ស្រតីចិចូ    តែះដៀលប្រមាទ្ទ ។

(២៥) ខ្ញុំលានោះសព្វ ៗ ជាត្ថ     សាព្វេ័បងឃ្លាត     បងខានលាភយស ។

ខ្ញុំលាត្រងនាហៅដ្ឋឡស្ស    យស្សសក្ខរបស្ស   ក្ជាតក្ជាយបាតបង ។

ខ្ញុំលាត្រងគេ្យញុះញុង   បងខានចំណង     បងខុសឃ្លាតន្លា ។

ខ្ញុំលាត្រងភៃយ្យវេរា      ត្រមោចកុំព្រា       ឥតគ្នាតាមក្រោយ ។

ខ្ញុំលាត្រងខ្លាចកុំស្វោ្យ    ភិតភៃប្រែក្រោយ   តតេិក្យចុំប្រប្ប័ ។

(២៦) ខ្ញុំលាត្រងភៃយ្យក្តិថប្ប     ភិតញ័រចុំប្រប្ប័      រន្ធត្ថឥស្សអង្គ ។

ខ្ញុំលាគេ្យចោមផាកង្យ    ភិតភៃហ្លិន្យហ្លង    ឥតគ្នាជួយហោង ។

ខ្ញុំលាសព្វ ៗ ជាតផោង  កេតជាសែនតង    លាត្រងសត្រូវ ។

ខ្ញុំលាក្បាលទ្ពែកសកស្កូវ     ជេិងស្ទកអាស្រូវ     ធ្មេញបាក័ខ្វាក័ថ្លង ។

(២៧) ខ្ញុំលាវេរាស្រែងឃ្វុង   ដំបោវឥសអង្គ      ជាទុក្ខអ្យិតស្បេិយ ។

ខ្ញុំលាកេិតហ្លិងឥត្ថត្រើ្យ    រ្រប្បអាក្រកហេ្យ    ក្លេិនក្ដាស្សឆ្អែះផោង ។

ខ្ញុំលាឥសទ្ងំនោះហោង   សាព៌្វេឆ្គាំឆ្គោង       ហោវអកុសល ។

ខ្ញុំលានោះកុំត្រាយល     ពិ្យជាតនែះតល    រឿងទោឯមុក្ខ ។

(២៨) ខ្ញុំលាភិយ៌្យាអាក្រក    នោស្ឋានអ្យិត្ថសុក្ខ  ជាទុក្ខឯងហោង ។

ខ្ញុំលាបេិហមានទ្រាព្វផោង     អក្រកនោះហោង  កុំត្រាយលលេ្យ ។

ខ្ញុំលាសព្វជាតហេ្យ    ត្រងទុក្ខឥតស្បេយ    កុំត្រាយលហោង ។

ខ្ញុំលាស្រែចសព្វគ្របផោង  កេតសព្វជាតហោង   កុំត្រាយលលេ្យ ។

(២៩) ខ្ញុំលានែះជាបងហេ្យ   បាប្បពៀរទុកេិ្យ    កុំមានលេ្យនា ។

ខ្ញុំលាវេរភ្យៃវេរា  កេតហ្លេិងកាល្នា  ថ្លៃ្យល្អហស្រែចផោង ។

បេិកេតខុសនិងបំណង    លាត្រងនោះហោង    កុំកេតមោកលេ្យ ។

បទកាក្គិតិ

៣០) បទតេិមនែះក្ដី     ហោវកាក្គិតិ   តោយបាឡិថា     លេិកជាសំនូម

ខ្ញុំមសូមប្រាថ្នា     សូមចិត្រសាទ៌្ធា    កាត័អំម្នោយទាន     ។

អញខ្ញុំនែះនៃ្យនាម   តេិមឈ្មោះជៃ្យ   វៀរភ្យៃបូរាន       សូមបានត្រាស័ត្រេច

សាព៌្វេជ្ញតាញាណ    សូមបាននិព្វាណ     ន្មាំឥសសត្វផោង ។

៣១) ជាតិមុក្ខច្រើនក្រៃ  តេកជាអសខ៊្យៃ    ឆ្នាំន្យៃកាល្បហោង   ខ្ញុំសូមប្រាថ្នា

សាទ៌្ធាទានផោង   តាមតោយគន្លង   ព្រះសីអារមែត្រី ។

ទោះគេ្យប្រាថ្នា     សុំឥសអង្គា   សែចបញ្ចឥន្ទ្រី    សួតថ្លេិមបែះតូង

ពុងពោះឈាមថ្មិ  ភ្នែកឆ្អេិងខ្ញុំក្ដ្យី    ឧ្យទានគេ្យហោង ។

៣២) ខ្ញុំសូមប្រាថ្នា   ត្រិកអរសាទ៌្ធា       ចិន្តាស្មោះផោង   តូចព្រះជាធរ

ឲ្យទានប្រេត្តហោង   ឆ្យីសេចឈាម្មផោង  ឥសឥតសំណល ។

ខ្ញុំសូមប្រាថ្នា    ឲ្យទានកាល្នា       ទេព្វតាជួយយល     សូមឥសឥន្ទព្រំហ្ម

ជ្រោមជ្រែងបនយស      កេតកោលាហល  ជួយបំបេញទាន ។

៣៣) ទេព្វតាទុំលាក័      ព្រះខាន្ទយលជាក    ស្ដេងជាប្រធាន    យោកព្រះខាន្ទនោះ

អារ័សេចឧ្យទាន  ប្រេតឆ្យិតោយឃ្លាន  ឆ្អែតប្រាននោះហោង ។

ខ្ញុំសូមប្រាថ្នា    ទូលព្រះភគ្គវា      ត្រាស័ធម៌្មកន្លង   ខ្ញុំសូមតូចព្រះ   សីអាយ៌្យ  ឯងហោង     រិយ៌្យាធិកផោង     នោះន្យៃទេព្វបាន ។

៣៤)ខ្ញុំថ្វា្យបទុំម្មា     សំតែចភគ្គវា  ស្រោចស្រងប្រោសប្រាន ខ្ញុំកាបុភ្ភា

វន្ទាស្រេចបាន     ឪប្បនាបួសប្រាន  សូតក្មាមវាជ្ជហោង ។

ខ្ញុំបួសនែះន្យៃ      សំម្នាក័ព្រះត្រៃ្យ    សណ៌្នាគុំផោង     ខ្ញុំសូមឧ្យត្យិង

កំនេតសព្វហោង     តាម្មតោ្យគន្លង     នៃ្យព្រះពុទ្ធត្រាស័ ។

៣៥) ជាតនែះនូឆ្ងាយ     ព្វុំទានពន្រាយ     ជាកជៀងស្ដែងឆ្បាស ខ្ញុំសូមជាតក្រោ្យ

រៀងតូចព្រះត្រាស័   ប្រាជ្ញាបុន្យច្បាស  ឥតអ្នកផ្ទឹមផោង ។

ខ្ញុំសូមប្រាថ្នា    ចេិះឆ្លេិ្យប្រិស្នា តោះស្រាយសារសង   តូចព្រះនាគ្គសេន

ឆ្លេិ្យប្រិស្នាផោង   នូក្រុងមាលីនហោង  តោះឥតជុំពាក័ ។

៣៦) ទោះឆ្លេិ្យប្រិស្នា  សាព៌េ្វប្រាថ្នា  ទ្រាព្វធនយស្សសក កុំម្បិមានក្រហ

ទោវរោកតលអ្នក     ទៀត្តមកព្វុំនាក្ប័   ជាកំម្លងលេិ្យ ។

សូមកេិតមកឯង   តោ្យផលពីព្រេង   បូរានជាត្រេយ    សិងចូលមកជួយ

ព្វុំឧ្យព្រួយលេិ្យ    គឺតត្រងនាហេយ  ទេព្តាបំពេញ ។

៣៧) ម្បសូមប្រាថ្នា       តូចព្រះកាលជា    ធ្មេញជែបរស្ស    ឆ្លេិ្យប្រិថ្នាផោង

នន្ទីយក្ខនិរក្យស  ប្រាជ្ញាស្រេចស្រស្ស   តោ្យបាម្មីថ្លៃ ។

ហេ្យពិនោះស្រែច     ការ័អាយូស្សស្ដែច     វ៌ួចជាប្រពៃ   នាំនុន្ទិយគ្គ័

សំណក្យនូជ្រៃ     ជាបរិពារនៃ   ក្រួញក្រាបខ្លប័ខ្លាច ។

៣៨) រៀងមោកពីនោះ   ចាប័ស្ដែចម្បឈ្មោះ   អភ្ងំគិរាជ  ហេ្យឈ្នះស្ដែចម្ប

ឈ្មោះវិរោជរាជ   ព្រះនិកឯងអាច   ហោវម្នាជយក្សា ។

នែះសរតិ្យកាត័    ពុំបានរៀបរាប័     ពិតេិមមកន៉ា     បើស្រតិឥស្ស

ចរើនហ្នាស្សសព្វគ្រា      បង្ហេយបានជា     ឱប្បរាជឯងឯ ។

៣៩) ខ្ញុំសូមអំនត    ចិត្រល្អស្រគត     តូចព្រះតោម       ព្រះវរបិត្តា

ឲ្យល្បំងឥតធ្វើ     ព្រះអង្គអតគេ្យ    ឆទស្សឆ្នាំគត ។

៤០) ខ្ញុំសូមប្រាថ្នា     តូចព្រះកាល្នា      កើតជាមហាសុថ៌្ធ     ឈ្នាះឥស្សអា-

(ចារ៌្យផ្ទាល) ផ្ចាញកែវ្វត្ថ   ប្រាជ្ញាច្រើនក្ដាត   ឈ្នាះព្រះចុលណ្យិ ។

ខ្ញុំសូមឧ្យបាន      កាត័អំម្នោយទាន  ដូចព្រះមុះហ្និ      ព្រះវៃសន្ដរ

នោនាងមេទ្រិ្យ     ឲ្យទាមជាលិ  ក្រស្នានោះហោង ។

នាងបែននោះនៃ  កេិត្រជាកន្សៃ    តាមតេិតតោ្យផោង ដូចនាងបញ …..

តូចអំម្រាផោង    នូនាងមេទ្រិ្យ ។

៤១) ស្្យិងតាមសត្វជាត កេិតព្វុំពេលឃ្លាត   រុបបញ្ចឥន្ទ្រី  ហេិយល្អឥតផ្ទិម

ឆោមឆាយឆវ្យិ     ខ្ជាបទ្ងំសុមាត្សី      ឥតអ្នកតេិតតល ។

ខ្ញុំសូមសព្វជាត    កេតកុំត្រាឃ្លាត    ទិទ្យៃមន្ទល   ទោះទោវកេតសួគ្គ់

ខ្ញុំសូមឲ្យយល     ទោះកើតក្រវល    នោអាយកេត្រផោង ។

៤២) ជាតនែះខ្ញុំឃ្លាត      ខ្ញុំសូមសព្វជាត    កុំឃ្លាតដលម្ដង   ទោះកេិតជាសត្វ

ជាមនុសក្តិហោង     ខ្ញុំសូមកេិតផោង    តូចខ្ញុំប្រាថ្នា ។

ខ្ញុំសូមបផងផ្ឌណ     ញាតផៅឥសកូន     សំលេញភិយ៌្យា    បោងរសនាងបែន

សូមកេិតមូលគ្នា    ខ្លួនខ្ញុំនែះន៉ា   សួស្សពោវឥមឧង ។

៤៣) ខ្ញុំសូមមានម្នាជ     ឫទ្ធិអំម្នាជ     អនុភាព្ភតោយចង    ខ្ញុំសូមសើលជុប

ឆុតតូចព្រះអង្គ    ព្រះឥសូរស្ដែងទ្រង   ជុបនាងភគ្គវត្យិ ។

សូមម្នាជឮឆ្ងាយ  តូចកាលព្រះនរា្យ     ចុះចាកអំពី្យ  សួគ៌្គមោកកេិតជា

ព្ររាម្មទេិព្វខ្មិ     ផ្ចញឥសតិរដ្ឋិ      អាសុរលុង្កា ។

៤៤) ខ្ញុំសូមមូ្យនិ   តូចព្រះបាទ្ទគ្រិ     គ្រីវីក្រំនា  ឆ្ពោះទៅកៃលាស្ស

ព្រះឥសួរា    បានតូចប្រាថ្នា     ចិន្ដាចោតចង ។

បានសេិលសាសស្រេច     វិលមោកជាស្ដែច  តូចចិត្របំណង   អ្នកបានមេហួវ

ប្រាំបួនព្រះអង្គ    អព្ភិសេកបានទ្រង    ស្វោយរាជម្សែនឆ្នាំ ។

៤៥) ខ្ញុំសូមកុំល្ងាំ     អនុភាព្វចែងខ្លាំង     សេិលសាសឆុតចាំម្ម   ដូចព្រះហនុមាន

បូរាននា្យន្មាំ     កេតមោកជាកុំ     ល្ងាំព្រះរាម្មទេិព្វ ។

សូមមានសំភារ    បម្មិយត្រកាល     ចេិះសេិលសាសសេព្ភ  ចេិះការសង្គ្រាម

តូចព្រះរាម្មទេព្វ   សេិលធ្នូវឯងឯក    ឥតអ្នកស្មេិផោង ។

៤៦) លែងជាតនែះទោ   បើវិលមោកនោ    កើតផ្ទៃស្ដែចហោង   បានតូចចៅកេត

មាលាហោះផ្សង  ទៅសួគ៌្គនា្យហោង     ជាកូនព្រះឥន្ទ ។

ហេ្យមោកជាស្ដែច    សាងនគរស្រេច   នោខាងគិរិន       ព្រះពិស្សនូកាយ៌្យ

វិលហ្លេិងទៅវិញ    អ្នកកេតឯងមិញ  សោយរាជនោអាយ ។

ខ្ញុំសូមសំម្លិង       ពិរោះប្លេកផ្សិង    ឮទួវទ្ងំហ្លា្យ    ពាកតូចករវិក

ក្រលួចព្រិហសាយ   ប្រាជ្ញាពន្រាយ      ចេិះត្លែងឥតខ្ចោះ ។

៤៧) ខ្ញុំសូមទ្រាព្វធន      មាសប្រាករត្នតន     កែវម្និជោតជ្រះ    ខៀនព្រៃកាលា

ចែមព្រំហពេញផ្ទះ   ពូកផ្ដានមនះ       តូចជោតិកសេស្ឋិ ។

ខ្ញុំសូមបរពារ       ឥសគ្រីគ្រិង្គារ័      ត្រកាលប្រិមប្រី    រុបល្អលេសលន

ទនភ្លនមានគ្រីយ     សំម្បូរខៀវក្ចី  តូចផ្កាស្លាកេត ។

៤៨) សូមចេិះញតគុណ ឆិតឆាប័លេិសលន មែនចបត្រៃភេទ  សន្លបគ្រុបអង្គ

មិរសុងព្រះនេត្រ     ខ្យលតិចសង្សេត  គ្រានរស្សជិវី ។

សាបាយត្រកាល  ក្រឯមពិស្ដារ  ត្រិកគ្រុបឥន្ទ្រី      ព្រីហព្រួចកាម្មា

ចិន្ដាសួគ៌្គគ្រី     ភ្លិកភ្លេចស្មាត្យី     ប្រិងប្រែងព្វុំបាន ។

៤៩) ស្នេហាគ្រុបគ្រាន    ជារុយជាពន្ធ       ព្វុំគិតភ្ញាកប្រាន   លុះទែតលស្រាយ

នោះនៃទេិព្វបាន    តះហ្លេិងប្រែប្រាន   ព្វុំបាតសាបាយ ។

សូមខ្ញុំប្រុសគ្រី្យ    ជារុយពន្ធក្ដិ   ប្រើនក្រៃពន្រាយ

រ្រប្បនោុម្មស្យិងល្អ  សិងចេិះភិប្រាយ  ស្រតិតោះស្រាយ     ព្យិរោះឥត្ថឆ្គោង ។

៥០) សូមសែះតំម្រិ្យ       គោក្របីក្ដិ  ល្អខ្លាំងកន្លោង     រទែះកូបអាន

គ្រែយានមាសផោង       ទូកស៉ាមួងហោង  តោយតែយាត្រា ។

ល្អគ្រុបប្រតាប     បរិពារស្រេចស្រាប   កាន្ន័គ្រឿងគ្រុប្បគ្នា   សម្រាប្បត្ងំហែ

តោ្យតែយាត្រា     តូចកុតផលា       លេលាស័កសែង ។

៥១) សូមបានប្រាសាធ   ប្រាំបួនល្អស្អាត    បិតមាសព្រាសទែង គាងឃ្វាយឆេតឆុាយ

ពន្រាយយលស្ដេង   តាំមថ្បូងឆ្លះចែង  ល្អគ្រុបប្រកាយ៌្យ ។

មានផ្សួរជុំវិញ     បីជានឆ្លាកពេញ  វ៌ួចគ្រប្បពិស្ដារ    មានជានិ្យាយ

ស្យិងក្លា្យគ្របទ្វារ     នាគ្យលេិកពពាណ៌ ចាំម្មជេិងតេរកាច្ច័ ។

៥២) ទោះនិងមានផ្ទះ     បិល្អស្រលះ   សីងមានមុក្ខតេច     ទទិងរោងជ្រែក

បង្គនផ្សួរស្រេច   រាំងជុំខាន្នកាច័     រោងតំរ្យិសែះ ។

មានចន្ទឆាយ្យា   មុន្តប្បសាលា       ឆ្វុងស្ដាំមសិងស្រោះ ផ្សួរតាំមសិងផ្កា

ចំប៉ាបានបែះ       ក្លេិន្សតូចក្រចែះ     ព្យិតោរស្រែចហោង ។

៥៣) ឆ្នាំមមីពេញបុម្មី     ខែហផល្គុននោះ   បានជាឱកញា     សុរិន្ទ្រាធិរាជ្ជ      លុះតលឆ្នាំវក្ខ      ពេញបុម្មី  ខែពិសាក្សនោះ   បានជាចៅហ៉្វា

ប្ងាំក្លស្ស ៤ ។

លោក ជ័យ នន្ទ ជាមន្ត្រីមួយរូបនៅក្នុងរជ្ជកាលនៃព្រះបាទធម្មរាជាព្រះរាជសម្ភារ ។ រឿងនៃក្សត្រអង្គនេះ ខ្ញុំមិនបាច់ជម្រាបទេ ។ បណ្ឌិត ជ័យ – នន្ទ បានតែងក្បួនច្បាប់ច្រើនទៀត ។ នៅសម័យបណ្ឌិត ជ័យ – នន្ទ យើងអាចដឹងថា ជាសម័យសម្បូរអ្នកប្រាជ្ញខាងអក្សរសាស្ត្រខ្មែរ តួយ៉ាងដូចព្រះបាទស្រីធម្មរាជាឬព្រះរាជសម្ភារ ដែលគេរៀបនឹងធ្វើគតព្រះអង្គនៅលើចុងត្នោត ទុកជាជីវិតាសាននៅនឹងព្រះភក្ត្រ ក៏ព្រះអង្គមិនតក់ព្រះទ័យតែងជាពាក្យកាព្យទម្លាក់មកឲ្យពេជ្ឈឃាដ ។ នេះជាភស្ដុតាងសរឲ្យឃើញថា សម័យនោះអ្នកប្រាជ្ញខាងកាព្យឃ្លោងពូកែណាស់ ហើយអក្សរសាស្ត្រខ្មែរយើងក៏ចម្រើនណាស់ដែរ ។

ការពិនិត្យស្រាវជ្រាវនូវសិលាចារឹករបស់បណ្ឌិត ជ័យ-នន្ទ ទៅឃើញថា លោកនេះបានឧប្បសម្បទាជាភិក្ខុភាពនៅក្នុងព្រះពុទ្ធសាសនា ដូចមានពាក្យជាកសិណថា ៖ វន្ទាស្រេចបាន ឧបជ្ឈាយ៍បួសប្រាន សូត្រកម្មវាចហោង ។ សេចក្ដីប៉ុណ្ណេះសរឲ្យឃើញម្យ៉ាងទៀតថា នៅសម័យនោះព្រះពុទ្ធសាសនារុងរឿងណាស់ នាម៉ឺនជាច្រើនរហូតដល់ទៅព្រះមហាក្សត្រក៏ឧប្បសម្បទាដែរ ។ យើងដឹងថាបណ្ឌិត ជ័យ-នន្ទ បានបួសតែមិនដឹងជាបួសនៅឆ្នាំណា ខ្ញុំស្ដាយណាស់ដោយមិនបានស្រាវជ្រាវជូនលោកអ្នកឲ្យសព្វគ្រប់ តែថាលោក ជ័យ នន្ទ បើយើងពិនិត្យ​តាមសិលាចារឹកទៅ គឺលោកបួសមុន គ.ស.១៧០០ ទីបំផុតបណ្ឌិត ជ័យ-នន្ទ បានឡើងឋានន្តរសក្តិជាឧកញ៉ាសុនិន្ទាធិរាជ ។

សិលាចារឹកនេះយើងមិនបាច់សង្ស័យថា គេចារដើម្បីសាសនាណាទេ ពិតជាឧទ្ទិសចំពោះព្រះពុទ្ធសាសនាពិតៗ សូម្បីតែគ្មានពាក្យថាសរណគមន៍ ក៏យើងនៅមានពាក្យដទៃទៀតដែលយើងស្គាល់ថាជាសិលាចារឹកផ្នែកខាងព្រះពុទ្ធសាសនា ព្រោះសេចក្ដីផ្ដើមនៃអត្ថបទនេះ គេមិននមស្ការនូវព្រះខាងសាសនាព្រហ្មញ្ញទេ ។ សិលាចារឹកនេះចាប់ផ្ដើមឡើង គេនិយាយតែពីសទ្ធាចិត្ត ។

អត្ថបទក្នុងសិលាចារឹកនេះ បើយើងពិនិត្យដោយហ្មត់ចត់ ឃើញថាមានក្ខណៈពេញគ្រប់គ្រាន់ខាងអក្សរសាស្ត្ររបស់ខ្មែរយើង ៖

១- ចលនាខាងអក្សរសាស្ត្រនៃសិលាចារឹក ជ័យ នន្ទ

សិលាចារឹក ជ័យ-នន្ទ ប្រកបដោយចលនាពុទ្ធនិយមពេញគ្រប់លក្ខណៈ ។ មានពាក្យជាច្រើនដែលសរឲ្យឃើញថាជាពុទ្ធនិយម ។ ខ្ញុំមិនបាច់ស្រង់ពាក្យនោះមកជូនទេ ព្រោះថាលោកអ្នកអានសុទ្ធតែជាអ្នកកាន់ព្រះពុទ្ធសាសនាធ្លាប់ដឹងយល់ពាក្យព្រះពុទ្ធសាសនាអស់ហើយ ។

២- ចលនាអក្សរសាស្ត្រខ្មែរនៅសិលាចារឹក ជ័យ នន្ទ តាមខេមរនិយម

សិលាចារឹកនេះ បើយើងពិនិត្យទៅ នាំឲ្យយើងដឹងនូវសាវតារមួយយ៉ាងសំខាន់ដែលគ្មានអ្នកណានឹកភ្នកដល់ទៅទាល់តែសោះ គឺរឿងធម៌របា ឬធម៌ល្បា ។ ដូចខ្ញុំបានជម្រាបមកហើយថា សម័យនោះមានអ្នកប្រាជ្ញខាងអក្សរសាស្ត្រខ្មែរពូកែៗ រហូតដល់ទៅចងក្រងក្បួនច្បាប់ទុកដល់មកសព្វថ្អៃនេះ ដូចជាធម៌ល្បាឬរបាជាដើម ដែលកើតនៅក្នុងសម័យនោះធម៌របាគឺជាធម៌កាព្យរៀបរាប់អំពីព្រះត្រ័យលក្ខណ៍ ដែលគេសូត្រនៅពេលដែលមានមនុស្សឈឺ ឲ្យមានកើតធម្មសំវេគឡើង ។ តែខាងអ្នកនិពន្ធខ្មែរបានតែងឡើងជាភាសាខ្មែរ ហើយឈ្មោះថាធម៌ល្បា ទុកសម្រាប់សូត្រឲ្យរំដោះបាបពៀរវេរាកុំឲ្យចួបនឹងសេចក្ដីអាក្រក់ជាដើម សូមលោកអ្នកអានកាព្យតាំងពី “នេះបទភូជង្គលេលា លើកដោយកាព្យា ជាល្បាទាំងឡាយ ….. ដល់ ….. បើកើតខុសនឹងបំណង លាត្រង់នោះហោង កុំកើតមកឡើយ” ។

បើយើងសន្មតទៅតាមកាព្យមួយឃ្លានេះ ក៏អាចសន្និដ្ឋានបានថា បណ្ឌិត ជ័យ-នន្ទ នេះឯងជាអ្នកនិពន្ធធម៌ល្បា ព្រោះយើងធ្លាប់ឮចាស់ៗ សូត្រធម៌នេះនៅពេលដែលមានមនុស្សឈឺដាប ។

៣- សោភណភាពនៃសិលាចារឹក ជ័យ-នន្ទ

សិលាចារឹកនេះ មានសោភណភាពគួរឲ្យចាប់ចិត្តដល់អ្នកអាន ដែលធ្លាប់ប្រព្រឹត្តតាមធម៌ល្បា បើលោកអ្នកបានអាននូវអត្ថបទនេះ ប្រហែលជាលោកអ្នកនឹកស្មាន ថាជាធម៌មានមកយូរណាស់ហើយ ឬក៏សឹងថាជាពុទ្ធវចនៈជាសម្រាយផង ។ អត្ថបទនេះ បណ្ឌិត ជ័យ នន្ទ តែងយ៉ាងសង្ខេប ៣ បទពាក្យកាព្យ ៖

      ក- បទព្រហ្មគីតិ

      ខ- បទភូជង្គលីលា

      គ- បទកាកគតិ

បើយើងយកបទកាព្យទាំងនោះមកត្រិះរិះសិក្សាតាមជើងកាព្យឃើញថា ជើងកាព្យចួនគ្នាស្ទើរតែគ្រប់ជើងកាព្យ   ទុកណាជាឃ្លាតបន្តិចបន្តួច   ក៏គង់យើងបំភ្លេចចោលខ្លះ   ព្រោះថាបណ្ឌិតជ័យ នន្ទ តែងអត្ថបទជាពាក្យកាព្យពេលនោះ លោកតែងតាមសម្ដីខ្មែរពេលនោះខ្លះៗ ។ ចុងចួនខ្លះមិនបានសេចក្ដី តែបណ្ឌិតជ័យ នន្ទ យកកាព្យនោះមកប្រើដាក់ជាល្បោយនៃចុងចួន ។ ចួនកាល ពាក្យខ្លះមិនត្រូវទៅតាមពាក្យខ្មែរបច្ចុប្បន្នទេ តែលោកដាក់មកដើម្បីយកចួន ដូចឃ្លាថា៖ “កុំព្រាកំនែញ សូមចិត្តខ្ញុំជា សាទ៌្ធាបំពេញ គេ្យសូមអ្វិ្យមិញ ឲ្យទ្រានឥតលិស្ស” ។ ពាក្យថា នែញ គឺ ណាញ់ តែលោកមិនសរសេរថា “ណាញ់” លោកបែរជាសរសេរជា “នែញ” ទៅវិញ ដើម្បីឲ្យស្រួលចាប់ចុងចួន “ចេញ ” និង “មិញ” ។

សិលាចារឹកជ័យ-នន្ទ សរសេរតាមអក្ខរាវិរុទ្ធសព្វថ្ងៃ

បទព្រហ្មគីតិ

១) សុភមស្តុសួ-     ស្ដីស្រីសព្វមង្គ-    លាព្រះជយាដោយ    សទ្ធាតិរេក ។

នា ១៦២៣ ស័ក    នែះឥ ….. ម្សាញ់  នៃទ្វាទស រោចមាឃមែ   ថ្ងៃព្រះហស្បតិ៍ ។

ពីដើមនេះឯងណា     ដោយគាថាព្រះបាលី  លើកសរសើរពុទ្ធី      បទមួយនីព្រហ្មគីតិ ។

២) អញខ្ញុំថ្វាយបុប្ផា    ព្រះភគវាសព៌េជ្ញ  ស្ថិតត្រាសយល-    ស្ដេចគង់គិតផ្ចាញ់មារនៃ ។

បទុមក្រពុំស្អាត      ថ្វាយព្រះបាទទសព៌េជ្ជថ្លៃ   លុតលើកទសករក្រៃ   ផ្ចង់ប្រពៃដាក់សិរសី ។

សូមក្រាបក្រោមព្រះបាទ អភិវាទវរវន្ទី     គិតថ្វាយទៅព្រះស្រី   រតនត្រ័យស្រីកាលា ។

៣) រុងរឿងបល្លង្គពេជ្រ ពិចិត្រស្រេចរចនា    ឆ្លាក់ឆ្លៅជាភ្ញីផ្កា   បរិបូណ៌បួនដណ្ដប់ហត្ថ ។

ដាំត្បូងសឹងគ្រប់ពណ៌ ល្អអស្ចារ្យឆ្លុះច្រវាត់    កើតផ្ស …. ពោធិសត្វ     ព្រះគង់ស្ថិតឈ្នះមារផង ។

ថ្វាយព្រះសាក្យមុនី    នូវព្រះសិអាយ៌សោតហោង ត្រាស់ធម៌នាំសត្វផង  ក្នុងគន្លងកាលនោះណា ។

៤) ខ្ញុំក្រាបក្រោមព្រះបាទ អភិវាទវរវន្ទា   ប្រណម្យព្រះសាស្ដា   បញ្ចពុទ្ធារត្នត្រ័យ ។

តេជះអញខ្ញុំថ្វាយ   ទសករកាយអស់ហឫទ័យ ភ្ជុំផ្ចង់កម្បង់ថ្លៃ  ចិត្តមូលមៃនៃប្រាថ្នា ។

គិតថ្វាយព្រះចេតិយ  ចូឡាមណី​ត្រៃត្រិង្សនា    សាងទុកព្រះកេសា    អស់ទេព្តាថ្វាយបង្គំ ។

៥) ថ្វាយព្រះបដិមា    មាសនៅនាស្ថានអាស្រមណ៍ ព្រះត្រ័យសរណគមន៍ ជាពំនាក់នៃសត្វផង ។

ថ្វាយព្រះពុទ្ធរូប     ព្រះស្តូបចេតិយហោង     ថ្វាយគ្រប់ម្រះជីវ៌ផង  ប្រាសាទដងព្រះគោហា ។

តេជះអញខ្ញុំថ្វាយ     សង្ឃង្ក័ចកាយកបហត្ថា   លុតលើកអស់អង្គា    ថ្វាយវន្ទាសូរេចហោង ។

[១] = នៅសិលាចារឹក ជ័យ – នន្ទ គេមិនប្រើល្បះទេ គេប្រើលេខសូន្យ (០) ជំនួសល្បះ ។ ២- លេខរៀងដែលខ្ញុំយកមកចុះនេះដើម្បីឲ្យស្រួលដល់លោកអ្នកអាន ។

៦) ថ្វាយហើយខ្ញុំទូលប្ដឹង    សូមឲ្យដឹងអស់អាថ៌ផង

ជាតិសរញាណហោង[១]  កុំកំបាំងភ្លាំងភ្លេចឡើយ ។

កើតបានប្រាំពីរឆ្នាំ     ប្រាជ្ញាចាំហើយចេះឆ្លើយ

អស់អាថ៌ធម៌គ្រប់ហើយ     ត្រ័យបិដកររត់មាត់ទេ[២] ។

ឥតខុសឆ្គងដល់តិច      ថ្លែងពាក្យពេចន៍ស្រេចឯងឯ

ទោះឆ្លើយទៅនឹងគេ      ដោះប្រស្នាអ្វីក្រទាល់សល់ ។

៧) សូមចេះចប់ត្រៃភេទ     សិល្បសាស្ត្រសេដ្ឋឥតទើសទាល់

ឆុតឆាប់ជាអស្ចារ្យ     ដូចព្រះបរមេសូរនៃ ។

សូមទាន់ព្រះស្រីអារ្យ     មានបរិពារច្រើនក្រាស់ក្រៃ

ជារយពាន់ហ្មឺននៃ  ល្អប្រពៃដោយប្រាថ្នា ។

៨) សេពជិនស្រីទៅបួស     ឡើងផលផ្នួសល្អថ្លៃថ្លា

សម្នាក់ព្រះសាសនា    បានព្រះពុទ្ធទំនាយទុក ។

ព្រះស្រីអារ្យទាយថា      អ្នកនេះណាត្រាស់ឯមុខ

ជាព្រះពុទ្ធសោយសុខ    ត្រាស់ធម៌ទុកនាំសត្វនៃ ។

ខ្ញុំសូមនោះរៀងមក    ជាពន្លកសព៌េជ្ញថ្លៃ

អង្គខ្ញុំនេះឯងនៃ  ដោយនាមម័យហៅជ័យនន្ទ ។

រីនាងជាកន្សៃ     ឈ្មោះពីរនៃមីងបែនសន

រូបឆោមទន់អែនអន      ស្មគ្រស្មរចរិតស្រី ។

៩) លះព្រះបាទរាជា      ឲ្យសក្ដាទីទៃខ្ញុំ

ជយនន្ទសេនាធិបតី      ហើយឲ្យឆីព្រៃក្ដីហោង ។

ដល់ទៅឆីត្បូងឃ្មុំ    នាម៉ឺនធំឯកឯងហោង

លុះជាយោមរាជផង      នោះឯងហោងសាងត្រីសូរ ។

ឯមីងបែននោះណា       យសសក្ដាដោយគំនូរ

ឈ្មោះនោះយល់បរិបូណ៌   ជាជំទាវទេពសុពណ៌ ។

១០) រីអ្នកនេះទាំងពីរ     ដោយរមិលយល់អស្ចារ្យ

ជាតិនេះឮទូទ័រ   កើតទុក្ខព្រាត់ជាទាយាទ ។

ជាតិនេះពុំបរិបូណ៌    ប្រាសពុំមូលច្រើនឃ្លាតឃ្លា

ទោះកើតសព្វៗជាតិ    កុំត្រាឃ្លាតដល់តិចឡើយ ។

វិបាកនេះផងគ្នា  មកច្រើនគ្រាពុំត្រាស្បើយ

អំពីជាតិនេះហើយ    ខ្ញុំវៀរត្រង់វិបាកប្រាណ ។

១១) ទោះលែងជាតិនេះទៅ វិលមកនៅកើតរួមស្ថាន

ត្រង់ទុក្ខអាស្រូវប្រាណ   កុំត្រាមានភិតភ័យ ។

កាលឥតនឹងព្រះពន្ធ      សោកលើសលន់ទន់ឥន្ទ្រិយ

បើយកព្រះចេតិយ    ទុកធាតុនីបីនឹងកូន ។

រីកូនទាំងពីរអង្គ  អាពុកផ្ចង់ធ្វើបុណ្យជូន

ប្រកបម្ដាយនិងកូន       អ្នកអឹមឧងនៅមួយស្ថាន ។

១២) ហើយសាងព្រះបាក់បែក   បាក់ជញ្ជែងបែកអង្គប្រាណ

ខ្ចាត់ខ្ចាយអន្តរធាន    បាក់អស់ប្រាណជាកំណាត់ ។

ឯខ្លះបាក់សុរង   ព្រះកេសផងធ្លាក់ចេញបាត់

ព្រះបាទជាកំណាត់       ព្រះហស្តបាត់ដាច់ខ្ចាត់ខ្ចាយ ។

ខំរើសប្រមូល      បោះភ្ជាប់ចូលមូលរូបកាយ

បិទមាសអស់ទាំងឡាយ     ជាពណ្ណរាយល្អមានទ្រង់ ។

១៣) រីរាប់អស់ទាំងឡាយ  មួយរយប្លាយ ៣០ ព្រះអង្គ

សាងព្រះបទពីរផ្ចង់       គួរគ្រប់អង្គរូបតូចធំ ។

ហើយបួសឆ្លងចេតិយ    ព្រះសាងថ្មីនោះឆ្លងភ្ជុំ

ឆ្លងរូបទាងតូចធំ     ជាឧត្ដមបួសស្រេចហោង ។

ស្រដីតែនៅនេះ  កុំរៀបរិះពីដើមផង

ធ្វើបុណ្យនោះច្រើនហោង  បួសប្រាំដងនិងនេះណា ។

១៤) កាលបុះព្រះមាសមួយ សាងត្រីសូរនោះមួយគ្រា

សិតព្រះសីហិង្គណា      បុះព្រះមាសប្រាក់ច្រើនផង ។

ធ្វើបុណ្យពីមុនណា       សង់សាលាវិហារហោង

បំបួសកូនគ្រប់ផង    ប្រោសខ្ញុំហោងបញ្ចុះសីមា ។

នឹងគិតដោយស្មាទាន    ចាំពុំបានបទច្រើនគ្រា

ឲ្យទានខ្លះបានត្រា     ដោយគណនាគិតចារចង ។

១៥) ស្រដីដោយចារកាត់   ពុំរៀបរាប់ពីដើមផង

បើគិតឲ្យទានសង្ឃ    នោះច្រើនណាស់ចាំពុំបាន ។

ដោយគិតធ្វើបុណ្យណា     នឹងគណនាច្រើនសព្វស្ថាន

នឹងចាំនោះពុំបាន    បទដោយស្ថានច្រើនដងណា ។

សូត្រពីនេះទៅហើយ     សូត្របង្ហើយចុះទៅល្បា

សូត្ររួចអស់នេះណា    សូត្រសំណូមសំរេចហោង ។

[១]ជាតិសរណញាណ ។

[២]ត្រ័យបិដករត់មាត់ទទេ ។

បទភូជង្គលីលា

១៦) នេះបទភូជង្គលីលា     លើកដោយកាព្យា    ជាល្បាទាំងឡាយ ។

លាអស់លោភទោសសម្ទាយ    លាភ័យអន្តរាយ     ព្រាត់ព្រាយប្រាស់គ្នា ។

ខ្ញុំក្រាបទូលព្រះពុទ្ធា      ព្រះហើយខ្ញុំលា   ត្រង់ណាទុក្ខសោក ។

ខ្ញុំលាត្រង់កំណើតថោក     កើតមកអស់លោក  សើចដៀលសន្ដាន ។

១៧) ខ្ញុំលាសព្វជាតិពៀរស្ថាន  ក្ដីអាស្រូវស្ថាន    កុំមានឡើយណា ។

ខ្ញុំលាត្រង់ឥតរបៀន      ចូលជំនុំស្ងៀម    ពុំចេះឆ្លើយថា ។

ខ្ញុំលាពិសព្យាធិ៍រោគា      ប្រាសបុត្រភរិយា     ស្លាប់ឧបាសប្រាណ ។

១៨) ខ្ញុំលាវិបាកបូរាណ     ជាទុក្ខក្នុងប្រាណ    ស្រេកឃ្លាននោះផង ។

ខ្ញុំលាអស់បាបពៀរហោង   ចតុរាបាយផង    បួនកុំទៅសោយ ។

ខ្ញុំលាត្រង់គំនិតធ្លោយ    លាខ្ជិលកុំសោយ     ហើយស្មារតីតិច ។

ខ្ញុំលាពុំចេះកលកិច្ច       សិល្បសាស្ត្រការស្រេច   ពាក្យពេចន៍នោះណា ។

១៩)   ខ្ញុំលាត្រង់ឥតប្រាជ្ញា      ពុំចេះភាសា    ស្រដីនឹងគេ ។

ខ្ញុំលាត្រង់ខ្សត់ខ្លួនទេ     ត្រមោចឯងឯ     ឥតប្រៀងនូវភ្ងា ។

ខ្ញុំលាឥតទ្រព្យភោក្ដា ទាសីទាសា ពុំមានដល់ម្នាក់ ។

ខ្ញុំលាត្រង់ចិត្តប្រត្យក្ស    ស្រដីឲ្យអាក់ អន់អៀនចិត្តគេ ។

ខ្ញុំលាត្រង់ពាក្យស្រាលស្រេ ស្រដីដូចគេ    មមើឆ្កួតណា ។

២០) ខ្ញុំលាត្រង់ឆោតភាសា    ស្រដីទៅថា    ពភ្លើឥតការណ៍ ។

ខ្ញុំលាខ្លៅអន្ធពាល ស្រដីសាធារណ៍  ឥតគេយកពាក្យ ។

ខ្ញុំលាត្រង់ណាតោកយ៉ាក   ទុយ៌សលំបាក ពុំព្រើសសប្បាយ ។

ខ្ញុំលាត្រង់ល្ងង់ភិប្រាយ   ឆ្ងល់ធុញរាយមាយ  ជ្រងោឥតការណ៍ ។

២១) ខ្ញុំលាស្មារតីសាធារណ៍ ស្រដីកិច្ចការណ៍  ពុំចាំនោះហោង ។

ខ្ញុំលាពំនោលសូរសង    ស្រដីពាក្យឆ្គង    ពុំត្រូវចិត្តគេ ។

ខ្ញុំលាគេស្អប់សព្វតែ ត្រង់ណាខ្មាសគេ ខ្ញុំលានោះហោង ។

ខ្ញុំលាអស់វេរាផង    ពៀរព្រេងចំណង    កុំយល់ឡើយណា ។

២២) ខ្ញុំលាអស់ក្ដីមោហា    វង្វេងឃ្លាតឃ្លា    ភ្លេចភ្លាំងប្រមាទ ។

ខ្ញុំលានោះសព្វៗជាតិ   ស្រដីប្រមាថ ពិឃាដសត្វផង ។

ខ្ញុំលាសារពើក្ដីឆ្គង គិតខុសរំលង ទើបឃើញឯក្រោយ ។

ខ្ញុំលាត្រង់ក្ដីទម្លោយ គិតខុសហើយក្រោយ ទើបឃើញក្ដីគាប់ ។

ខ្ញុំលាត្រង់ណាអភព្វ រស់នៅពុំស្លាប់ ជាទុក្ខម្នាក់ឯង ។

២៣) ខ្ញុំលាត្រង់ណាវង្វេង ស្រដីឥតក្រែង    បារម្ភក្រោយឡើយ ។

ខ្ញុំលាជាតិនេះឃើញហើយ គិតយល់ឥតត្រើយ  ពំនាក់ឡើយណា ។

ខ្ញុំលាត្រង់ក្ដីមោហា    ប្រមាថមេបា គ្រូបាធ្យាយផង ។

ខ្ញុំលាត្រង់ក្ដីឆ្គាំឆ្គង ប្រមាថសង្ឃផង  ព្រះពុទ្ធព្រះធម៌ ។

ខ្ញុំលាត្រង់ក្ដីសាហារ៍[១] ស្រដីឲ្យខ្មាស អន់អៀនព្រះទ័យ ។

២៤)   ខ្ញុំលាប្រកបនៃ    នូវអម្ចាស់ថ្លៃ ប្រពៃទ្រង់ធម៌ ។

ខ្ញុំលាត្រង់ចិត្តសាហារ    សាហាវអស្ចារ្យ   បន្ទន់ក្របាន ។

ខ្ញុំលាមនុស្សណាបៀតប្រាណ   ស្រដីបង់ខាន ញុះញង់ចែចូវ ។

ខ្ញុំលាត្រង់ក្ដីអាស្រូវ    ស្រដីចែចូវ តិះដៀលប្រមាថ ។

២៥)   ខ្ញុំលានោះសព្វៗជាតិ   សរពើបង់ឃ្លាត   បង្ខានលាភយស ។

ខ្ញុំលាត្រង់ណាហៅថ្លោះ  យសសក្ដិរបស់   ខ្ចាត់ខ្ចាយបាត់បង់ ។

ខ្ញុំលាត្រង់ណាញុះញង់ បង់ខានចំណង   បង្ខុសឃ្លាតឃ្លា ។

ខ្ញុំលាត្រង់ភ័យវេរា ត្រមោចកំព្រា ឥតគ្នាតាមក្រោយ ។

ខ្ញុំលាត្រង់ខ្លាចកុំសោយ  ភិតភ័យប្រែក្រោយ  តតើកចំប្រប់ ។

២៦)   ខ្ញុំលាត្រង់ភ័យក្ដីថប់ ភិតញ័រចំប្រប់ រន្ធត់អស់អង្គ ។

ខ្ញុំលាគេចោមជាកង  ភិតភ័យល្ងិតល្ងង់    ឥតគ្នាជួយហោង ។

ខ្ញុំលាសព្វៗជាតិផង  កើតជាសែនដង  លាត្រង់សត្រូវ ។

ខ្ញុំលាក្បាលទំពែកសក់ស្កូវ  ជើងស្ទក់អាស្រូវ  ធ្មេញបាក់ខ្វាក់ឃ្លង់ ។

២៧)   ខ្ញុំលាវេរាស្រែងឃ្លង់  ដំបៅអស់អង្គ ជាទុក្ខឥតស្បើយ ។

ខ្ញុំលាកើតឡើងឥតត្រើយ   រូបអាក្រក់ហើយ  ក្លិនក្ដាស់ឆ្អេះផង [២] ។

ខ្ញុំអស់ទាំងនោះហោង    សរពើឆ្គាំឆ្គង ហៅអកុសល ។

ខ្ញុំលានោះកុំត្រាយល់  ពីជាតិនេះដល់    រៀងទៅឯមុខ ។

២៨)  ខ្ញុំលាភរិយាអាក្រក់ នៅស្ថានឥតសុខ ជាទុក្ខឯងហោង ។

ខ្ញុំលាបើមានទ្រព្យផង    អាក្រក់នោះហោង   កុំត្រាយល់ឡើយ ។

២៩) ខ្ញុំលានេះជាបង្ហើយ បាបពៀរទុក្ខអើយ   កុំមានឡើយណា ។

ខ្ញុំលាវេរភ័យវេរា  កើតឡើងកាលណា  ថ្ងៃល្អស្រេចផង ។

កើតខុសនឹងបំណង  លាត្រង់នោះហោង  កុំកើតមកឡើយ ។

បទកាកគតិ

៣០) បទដើមនេះក្ដី ហៅកាកគតិ ដោយបាឡីថា

លើកជាសំណូម  ខ្ញុំសូមប្រាជ្ញា សូមចិត្តសទ្ធា

កាត់អំណោយទាន ។

អញខ្ញុំនេះនៃ  នាមដើមឈ្មោះជ័យ  វៀរភ័យបូរាណ

សូមបានត្រាស់ត្រេច  សរពេជ្ញតាញាណ   សូមបាននិព្វាន

នាំអស់សត្វផង ។

៣១) ជាតិមុខច្រើនក្រៃ  កើតជាអសង្ខេយ្យ    ឆ្នាំនៃកប្បហោង

ខ្ញុំសូមប្រាថ្នា  សុំអស់អង្គា  សាច់បញ្ចឥន្ទ្រិយ

សួតថ្លើមបេះដូង  ពុងពោះឈាមថ្មី  ភ្នែកឆ្អឹងខ្ញុំក្ដី

ឲ្យទានគេហោង ។

៣២) ខ្ញុំសូមប្រាថ្នា  ត្រេកអរសទ្ធា  ចិន្ដាស្មោះផង

ដូចព្រះជធរ ឲ្យទានប្រេតហោង  ឆីសាច់ឈាមផង

អស់ឥតសំណល់ ។

ខ្ញុំសូមប្រាថ្នា  ឲ្យទានកាលណា  ទេពតាជួយយល់

សូមអស់ឥន្ទព្រហ្ម   ជ្រោមជ្រែងពន្យល់  កើតកោលាហល

ជួយបំពេញទាន ។

៣៣) ទេពតាទម្លាក់  ព្រះខ័នយល់ជាក់  ស្ដែងជាប្រធាន

យកព្រះខ័ននោះ  អារសាច់ឲ្យទាន  ប្រេតឆីដោយឃ្លាន

ឆ្អែតប្រាណនោះហោង ។

ខ្ញុំសូមប្រាថ្នា  ព្រះភគវា  ត្រាស់ធម៌កន្លង

ខ្ញុំសូមដូចព្រះ  សិអារ្យឯងហោង  វិរិយាធិកផង

នោះនៃទើបបាន ។

៣៤) ខ្ញុំថ្វាយបទុមា  សម្ដេចភគវា  ស្រោចស្រង់ប្រោសប្រាណ

ខ្ញុំកាន់បុប្ផា    វន្ទាស្រេចបាន  ឧបជ្ឈាយ៍បួសប្រាណ

សូត្រកម្មវាចហោង ។

ខ្ញុំបួសនេះនៃ  សម្នាក់ព្រះត្រ័យ   សរណគមន៍ផង

ខ្ញុំសូមឲ្យដឹង  កំណើតសត្វហោង  តាមដោយគន្លង

នៃព្រះពុទ្ធត្រាស់ ។

៣៥) ជាតិនេះនៅឆ្ងាយ  ពុំទាន់ពណ្ណរាយ  ជាក់ជៀងស្ដែងច្បាស់

ខ្ញុំសូមជាតិក្រោយ    រាងដូចព្រះត្រាស់    ប្រាជ្ញាបុណ្យច្បាស់

ឥតអ្នកផ្ទឹមផង ។

ខ្ញុំសូមប្រាជ្ញា  ចេះឆ្លើយប្រស្នា   ដោះស្រាយសាសង

ដូចព្រះនាគសេន    ឆ្លើយប្រស្នាផង   នៅក្រុងមលិន្ទហោង

ដោះឥតជំពាក់ ។

៣៦) ទោះឆ្លើយប្រស្នា   សរពើប្រាថ្នា  ទ្រព្យធនយសសក្ដិ

កុំបីមានក្រ  ទៅរកដល់អ្នក  ទៀតមកពំនាក់

 ជាកម្លាំងឡើយ ។

សូមកើតមកឯង  ដោយផលពីព្រេង   បូរាណជាត្រើយ

សឹងចូលមកជួយ  ពុំឲ្យព្រួយឡើយ  គិតត្រង់ណាហើយ

ទេព្ដាបំពេញ ។

ខ្ញុំសូមប្រាថ្នា  ជាតិក្រោយមកណា  កុំត្រាកំណាញ់

សូមចិត្តខ្ញុំជា  សទ្ធាបំពេញ  គេសូមអ្វីមិញ

ឲ្យទានឥតលស់ ។

៣៧) មួយសូមប្រាថ្នា    ដូចព្រះកាលជា   ធនញ្ជ័យបុរស

ឆ្លើយប្រស្នាផង   នន្ទីយក្ខនិរពេ្យស    ប្រាថ្នាស្រេចស្រស់

ដោយបារមីថ្លៃ ។

ហើយពីនោះស្រេច  ការអាយូសស្ដេច  រួចជាប្រពៃ

នាំនន្ទីយក្ខ  សម្នាក់​នៅជ្រៃ  ជាបរិវារនៃ

ក្រួញក្រាបខ្លបខ្លាច ។

៣៨) រឿងមកពីនោះ  ចាប់ស្ដេចមួយឈ្មោះ  អំភំគីរាជ

ហើយឈ្នះស្ដេចមួយ  ឈ្មោះវិរោចរាជ  ព្រះនឹកឯងអាច

ហៅម្នាចយក្សា [៣] ។

នេះស្រដីកាត់  ពុំបានរៀបរាប់  ពីដើមមកណា

បើស្រដីអស់ ច្រើនណាស់សព្វគ្រា  បង្ហើយបានជា

ឧបរាជឯងឯ ។

៣៩) ខ្ញុំសូមអំណត់  ចិត្តល្អស្រគត់  ដូចព្រះតេមេយ

ព្រះវរបិតា    ឲ្យល្បងឥតធ្វើ    ព្រះអង្គអត់គេ

ឆទសឆ្នាំគត់ ។

៤០) ខ្ញុំសូមប្រាជ្ញា    ដូចព្រះកាលណា    កើតជាមហោសថ

ឈ្នះអស់អាចារ្យ  ផ្ចាញ់ផ្ចាលកេវដ៍  ប្រាជ្ញាច្រើនក្ដាត់

ព្រះចុល្លណី ។

ខ្ញុំសូមឲ្យបាន  កាត់អំណោយទាន  ដូចព្រះមួយនី

ព្រះវេសន្ដរ  នៅនាងមេទ្រី  ឲ្យទានជាលី

ក្រស្នានោះហោង ។

នាងបែននោះនៃ  កើតជាកន្សៃ  តាមកើតដោយដង

ដូចនាងបញ………ដូចអមរាផង

នូវនាងមេទ្រី ។

៤១) សឹងតាមសព្វជាតិ  កើតពុំដែលឃ្លាតរូបបញ្ចឥន្ទ្រិយ

ហើយល្អឥតផ្ទឹម  ឆោមឆាយឆវី  ខ្ជាប់ទាំងសុមាតី

ឥតអ្នកកើតដល់ ។

ខ្ញុំសូមសព្វជាតិ   កើតកុំត្រាឃ្លាត   ទីទៃមណ្ឌល

ទោះទៅកើតសួគ៌  ខ្ញុំសូមឲ្យយល់  ទោះកើតក្រវល់

នៅអាយកើតផង ។

៤២) ជាតិនេះខ្ញុំឃ្លាត  ខ្ញុំសូមសព្វជាតិ   កុំឃ្លាតដល់ម្ដង

ទោះកើតជាសត្វ  ជាមនុស្សក្ដីហោង   ខ្ញុំសូមកើតផង

ដូចខ្ញុំប្រាថ្នា ។

ខ្ញុំសូមបងប្អូន  ញាតិផៅអស់កូន    សម្លាញ់ភរិយា

បងរស់នាងបែន   សូមកើតមូលគ្នា  ខ្លួនខ្ញុំនេះណា

សួសពៅអិមឧង ។

៤៣) ខ្ញុំសូមមានម្នាច    ឫទ្ធីអំណាច    អានុភាពដោយចង

ខ្ញុំសូមសិល្បជប់  ឆុតដូចព្រះអង្គ   ព្រះឥសូរស្ដេចទ្រង់

ជប់នាងភគវី ។

សូមម្នាចឮឆ្ងាយ   ដូចព្រះនរាយណ៍   ចុះចាកអំពី

សួគ៌មកកើតជា   ព្រះរាមទេពខ្មី  ផ្ចាញ់អស់តិរ្ថិយ

អសុរលង្កា ។

៤៤) ខ្ញុំសូមមួយនី  ដូចព្រះបាទស្រី   ស្រីវិក្រមណា

ឆ្ពោះទៅកៃលាស  ព្រះឥសូរា  បានដូចប្រាថ្នា

ចិន្ដាចោទចង ។

បានសិល្បសាស្ត្រស្រេច  វិលមកជាស្ដេច  ដូចចិត្តបំណង

អ្នកបានមេហួ  ប្រាំបួនព្រះអង្គ    អភិសេកបានទ្រង់

សោយរាជ្យមួយសែនឆ្នាំ ។

៤៥) ខ្ញុំសូមកម្លាំង  អានុភាពចែងខ្លាំង សិល្បសាស្ត្រឆុតចាំ

ដូចព្រះហនុមាន  បូរាណនាយនាំ   កើតមកជាក-

ម្លាំងព្រះរាមទេព ។

សូមមានសម្ភារ   បារមីត្រកាល  ចេះសិល្បសាស្ត្រសេព

ចេះការសង្គ្រាម   ដូចព្រះរាមទេព  សិល្បធ្នូឯងឯក

ឥតអ្នកស្មើផង ។

៤៦) លែងជាតិនេះទៅ   បើវិលមកនៅ  កើតផ្ទៃស្ដេចហោង

បានដូចចៅកេត  មាលាហោះផ្សង  ទៅសួគ៌នាយហោង

ជាកូនព្រះឥន្ទ ។

ហើយមកជាស្ដេច   សាងនគរស្រេច  នៅខាងគិរិន្ទ

ព្រះពិស្ណុការ    វិលឡើងទៅវិញ  អ្នកកើតឯងមិញ

សោយរាជ្យនៅអាយ ។

ខ្ញុំសូមសម្លឹង  ពីរោះប្លែកផ្សឹង [៤] ឮទួទាំងឡាយ

ពាក្យដូចករវិក    គ្រលួចព្រឺសាយ  ប្រាជ្ញាពណ្ណរាយ

ចេះថ្លែងឥតខ្វះ ។

៤៧) ខ្ញុំសូមទ្រព្យធន  មាសប្រាក់រត្នតន់    កែវមណីជោតជ្រះ

ខៀនព្រែកាសា    ចៀមព្រំពេញផ្ទះ  ពួកពិតានមនៈ

ដូចជោតិកសេដ្ឋី ។

ខ្ញុំសូមបរិពារ  អស់ស្រីស្រឹង្គារ  ត្រកាលប្រឹមប្រិយ

រូបល្អលើសលន់  ទន់ភ្លន់មានស្រី   សប្បុរសខៀវខ្ចី

ដូចផ្កាស្លាកេត ។

៤៨) សូមចេះញាតិគុណ   ឆុតឆាប់លើសលន់  មែនចប់ត្រៃភេទ

សន្លប់គ្រប់អង្គ    មីរសុងព្រះនេត្រ  ខ្យល់តិចសង្សេត

គ្រាន់រស់ជីវិត ។

សប្បាយត្រកាល  ក្រអែមពិស្ដារ  ត្រេកគ្រប់ឥន្ទ្រិយ

ព្រឺព្រួចកាមា  ចិន្ដាសួគ៌ស្រី  ភ្លឹកភ្លេចស្មារតី

ប្រឹងប្រែងពុំបាន ។

៤៩) ស្នេហាគ្រប់គ្រាន់   ជារយជាពាន់  ពុំគិតភ្ញាក់ប្រាណ

លុះតែដល់ស្រាយ   នោះនៃទើបបាន  ដាស់ឡើងប្រែប្រាណ

ពុំបាត់សប្បាយ ។

សូមខ្ញុំប្រុសស្រី  ជារយពាន់ក្ដី  ច្រើនក្រៃពណ្ណរាយ

រូបឆោមសឹងល្អ   សឹងចេះភិប្រាយ  ស្រដីដោះស្រាយ

ពីរោះឥតឆ្គង ។

៥០) សូមសេះដំរី    គោក្របីក្ដី  ល្អខ្លាំងកន្លង

រទេះកូនអាន  គ្រែយានមាសផង   ទូកសាមួងហោង

ដោយតែយាត្រា ។

ល្អគ្រប់ប្រដាប់    បរិពារស្រោចស្រាប់ កាន់គ្រឿងគ្រប់គ្នា

សម្រាប់ដង្ហែ  ដោយតែយាត្រា  ដូចកុតផលា

លេលាសក៍សែង ។

៥១) សូមបានប្រាសាទ  ប្រាំបួនល្អស្អាត   បិទមាសព្រាសទែង

គាងឃ្វាយឆើតឆាយ ពណ្ណរាយយល់ស្ដែងដាំត្បូងឆ្លុះចែង

ល្អគ្រប់ប្រការ ។

មានផ្សួរជុំវិញ  បីជាន់ឆ្លាក់ពេញ  រួចគ្រប់ពិស្ដារ

មានជានិយាយ   សឹងក្លាយគ្រប់ទ្វារ   នាគលើពពារ

ចាំជើងដើរកាច់ ។

៥២) ទោះនឹងមានផ្ទះ    បើល្អស្រឡះ សឹងមានមុខដាច់

ទទឹងរោងជ្រែក   បន្គន់ផ្សួរស្រេច   រាំងជុំខាន់កាច់

រោងដំរីសេះ ។

មានចន្ទច្ឆាយា    មណ្ឌលសាលា   ឆ្វេងស្ដាំសឹងស្រោះ

ផ្សួរដាំសឹងផ្កា  ចម្ប៉ាបានបេះ ខ្លិនដូចក្រចែះ

ពិដោរស្រេចហោង ។

៥៣) ឆ្នាំមមីពេញបូណ៌មី  ខែផល្គុណនោះ   បានជាឧកញ៉ា

សុរិន្ទ្រាធិរាជ    លុះដល់ឆ្នាំវកពេញបូណ៌រមី

ខែបិសាខនោះ    បានជាចៅហ្វាបាំងខ្លស់បួន ។

ក្នុងកាលខ្លះ សេចក្ដីអត់ធន់ ជាគ្រឿងលម្អនៃបុរស ដូចសេចក្ដីអៀនខ្មាស ជាគ្រឿងលម្អនៃស្ត្រីទាំងឡាយ តែក្ដីក្លាហាន ជាគ្រឿងលម្អនៃបុរស ក្នុងពេលដែលគេមើលងាយ ដូចការមិនអៀនខ្មាស ជាគ្រឿងលម្អនៃស្ត្រី ក្នុងការសេពសន្ថវៈដូច្នោះដែរ ។

ស្រីហិតោបទេស

[១]អានថា សាហាល់ តែពាក្យត្រូវនោះគឺ សហស កាចសាហាវ ។

[២]ខ្លិនក្រដាស់ ។

[៣]ហៅអំណាចយក្សា ។

[៤]ផ្សេង (ផ្សឹក ឲ្យចួន និងសម្លឹងតាម)

ស្រាវជ្រាវដោយ ឌឹក-គាម

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៣

ខ្ញុំ​ព្រះករុណា​ខ្ញុំបាទ ​រីករាយ​នឹង​ដកស្រង់​អត្ថបទ​នានា​ដែល​មានប្រយោជន៍ ជាពិសេស​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា កែសម្រួល​អក្ខរា​វិរុទ្ធ រួច​យក​មក​ចុះផ្សាយ​ប្រគេន​និង​ចែក​ជូន​ជា​ធម្មទាន ។ ស្វាគមន៍​ចំពោះ​ថេរ​ដីកា​និង​មតិយោបល់​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា  សូម​អរព្រះគុណ​និង​អរគុណ !​

បញ្ចេញយោបល់ ៖